ព័ត៌មានជាតិ
ឆ្នាំ២០២០ ពន្ធដារប្រមូលពន្ធបាន ១១ ៧០០,៥២ ប៊ីលានរៀល កើនឡើង៣,៧៣%
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ក្នុងស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ឆ្នាំ២០២០នេះ ពន្ធដារប្រមូលពន្ធបានចំនួន ១១ ៧០០,៥២ ប៊ីលានរៀល ស្មើប្រមាណជា ២ ៨៨៩,០២លានដុល្លារអាមេរិក។
ចំនួននេះ ស្មើនឹង ១០១,៣៦% នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករ ប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថា កើនឡើងចំនួន ៤២៣,២០ ប៊ីលានរៀលស្មើប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិកស្មើនឹង ៣,៧៣%។
លោក គង់ វិបុល បានមានប្រសាសន៍ថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២០បានបង្ហាញថា ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩៧២,២៧ ប៊ីលានរៀលស្មើប្រមាណជា ២៤០,០៧ លានដុល្លារអាមេរិកស្មើនឹង ៨,៤២% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករប្រចាំខែធ្នូ ឆ្នាំ២០១៩ ឃើញថា កើនឡើងចំនួន ១៩២,១១ ប៊ីលានរៀលស្មើ ប្រមាណជា ៤៧,៤៣លានដុល្លារអាមេរិកស្មើនឹង ២៤,៦២%។
លោកបានបន្តទៀតថា លទ្ធផលជាទីមោទនភាពនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ជាពិសេស ក្នុងដំណាក់កាលលំបាក ដែលម្ខាងត្រូវអនុវត្តគ្រប់គ្រងប្រមូលចំណូលពន្ធឲ្យគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ខណៈម្ខាងត្រូវចូលរួមអនុវត្តវិធានការទប់ស្កាត់ និងឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលផ្នែកពន្ធដារជួយដល់វិស័យទទួលរងផលប៉ះពាល់ តាមរយៈការសម្រួល និងការអនុគ្រោះពន្ធចំពោះវិស័យរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងបដិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩ ដែលឆ្លើយតបនិងរក្សានូវលំនឹងសង្គមនិងអាជីវកម្ម ក៏ដូចជាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក្រុមជនងាយរងគ្រោះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្នុងគ្រោះមានលាភ កុំខ្លាចខ្មាសគេក្នុងការបិទទ្វារ ស្វែងរកលទ្ធភាពបើកអាជីវកម្មផ្សេងទៀត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង