Connect with us

ព័ត៌មានជាតិ

ផ្លូវ​កាត់​ពី​ថ្ម​ដា​ទៅសមុទ្រ​ខេត្ត​កោះកុង សង់​រួច​តាំំង​ពី​ឆ្នាំ​២០១៦ ចាក់បេតុង​បាន ១ គីឡូម៉ែត្រ

បានផុស

នៅ

ផ្លូវក្រវ៉ាត់ប្របតាម​ព្រំដែនកម្ពុជា-ថៃ ប្រវែង ៦២ គម តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ត្រង់ចំណុចភូមិថ្មី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់ភូមអូររំដេង ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់ បាន​បើក​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ភឿន ប្រធាន​នាយកដ្ឋាន​ផ្លូវ​លំជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹកនេះ​ថា ផ្លូវ​​មួយ​ខ្សែ​នេះ​​ក្រាល​ដោយ​ក្រួសក្រហម និង​ចាក់បេតុង​បាន​ជាង ១គម ស្ថាបនា​រួចរាល់​តាំង​ពី​ឆ្នាំ​២០១៦ ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍ​ជនបទ។

ផ្លូវ​មាន​ប្រវែង​ជាង ៦០ គីឡូម៉ែត្រ​នេះ មាន​សារសំខាន់សម្រាប់​​ត​ភ្ជាប់​ច្រក​សេដ្ឋកិច្ច​ធំ​ពីរ​គឺ​ថ្ម​ដា និង​ច្រក​ចាំយាម​របស់​ខេត្ត​កោះកុង។ ស្ថានភាព​បច្ចុប្បន្ន​ មិន​ទាន់​មាន​ចរាចរណ៍​មមាញឹក​នៅ​ឡើយ​ទេ តែ​រថយន្ត​ធម្មតា​អាច​ជិះ​ធ្វើ​ដំណើរ​ទៅ​បាន​ តែ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ​ ដោយសារ​មាន​សភាពបត់បែនមានការ​ឡើង​ចុះ​ចំណោត​ខ្លះ​។

បើ​តាមលោក​ប្រធាន​នាយកដ្ឋាន រដ្ឋាភិបាល​អាច​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​នេះ​​ នៅ​ពេល​ច្រក​ថ្ម​ដា​ក្លាយ​ជា​ច្រកអន្តរជាតិ មាន​កំណើនប្រជាពលរដ្ឋ​រស់នៅ ការ​ដឹក​ជញ្ជូន​ទំនិញ​ ហើយ​ក៏​ជា​ផ្លូវ​កាត់​របៀងចេញ​ពី​​ថ្មដាទៅ​ខេត្ត​កោះកុង ឬ​បន្ត​ទៅ​ខេត្ត​ជាប់ឆ្នេរ​ដទៃ​ទៀត។

ព័ត៌មាន​មួយ​ចំនួន​ពីផ្លូវកាត់​ពី​ថ្ម​ដា​ទៅ​កោះកុង​មាន​៖

-ប្រវែង​ផ្លូវ ៦២ គ.ម

-ផ្លូវបេតុង ១ គម

-ស្ពានបេតុង (ទទឹង ៧ ម) ចំនួន ១៧ កន្លែង

-លូប្រអប់ ២៧ កន្លែង

-លូដោះទឹកគ្រប់ប្រភេទ ១២៦ កន្លែង

-ទំនប់តម្កល់ទឹកទុក ១ កន្លែង

-សំណង់បង្ហូរតាមស្ពាន ៤ កន្លែង

-សំណង់ថ្នល់បង្ហៀរ ៤ កន្លែង ៩០ ម

-ស្រះទឹក (២០ ម x ១០ ម) ២៥ កន្លែង ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ពិធី​ក្រុងពាលី​​ជួសជុល​ដំបូល​វិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅ​ស្រុកកំពង់ត្រឡាច

ជីវិតកម្សាន្ដ៨ ម៉ោង មុន

បើទៅលេងថៃចុងខែនេះ កុំរំលងពិព័រណ៌អាហារនិងភេសជ្ជៈធំជាងគេបំផុតនៅអាស៊ី Thaifex-Anuga Asia 2025!

ព័ត៌មានជាតិ៨ ម៉ោង មុន

នាយករដ្ឋមន្ត្រីសិង្ហបុរីអរគុណសម្ដេចធិបតី ដែលទូរសព្ទទៅអបអរលោក គ្រាដែលឈ្នះឆ្នោតបន្តកាន់តំណែង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ចិនយល់ព្រម​ឱ្យ​មន្ត្រី​គយ​ធ្វើការ​២៤​ម៉ោង​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចូល​ទុរេន​​ថៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

Sokha Hotels

ព័ត៌មានពេញនិយម