សេដ្ឋកិច្ច
IMF ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ខណៈ ចិន ងើបខ្លាំងជាង អាមេរិក ជាង ៣ ភាគរយ
អ្នកវិភាគនៅស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើង ២.៩ ភាគរយនៅឆ្នាំ ២០២៣ នេះ ពោលកើន ០.២ ភាគរយពីការព្យាករណ៍មុនៗ ដោយសារតែការបន្ធូរបន្ថយអតិផរណា និងការបិទបញ្ចប់គោលនយោបាយសូន្យកូវីដរបស់ចិន ខណៈការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺប្រសើរជាងឆ្នាំនេះ កើនរហូតដល់ ៣.១ ភាគរយឯណោះ ។

លោក Pierre-Olivier Gourinchas ទីប្រឹក្សាសេដ្ឋកិច្ចរបស់ IMF និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ និយាយថា ពេលនេះជុំវិញទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមិនទាន់កាន់តែអាក្រក់ទៅៗនោះទេ ហើយនេះជាដំណឹងល្អមួយផងដែរ ប៉ុន្តែទោះយ៉ាងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។
បើទោះជាយ៉ាងនេះក្ដី ការកែសម្រួលការព្យាករណ៍ម្តងទៀតនេះ នៅតែទាបជាងមធ្យមភាគសម្រាប់រយៈពេល ២ ទសវត្សរ៍រហូតដល់ឆ្នាំ ២០១៩ ដែលមានចំនួន ៣.៨ ភាគរយ ។

IMF និយាយថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅតែបន្តថ្លឹងថ្លែងលើសកម្មភាពសេដ្ឋកិច្ចពិភពលោកដដែល ។ មិនតែប៉ុណ្ណោះ កត្តាមួយទៀត គឺការដំឡើងអត្រាការប្រាក់ដែលធនាគារកណ្តាលបាននិងកំពុងប្រើដើម្បីទប់ទល់នឹងអតិផរណា ។
ចំពោះទីភ្នាក់ងារហិរញ្ញវត្ថុអង្គការសហប្រជាជាតិវិញ ព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងឡើង ១.៤ ភាគរយនៅឆ្នាំនេះ និងត្រឹមតែ ១ ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ ហើយមូលហេតុចម្បងនោះ គឺដោយសារតែអត្រាការប្រាក់ខ្ពស់ ។

ដោយឡែកសម្រាប់ប្រទេសចិនវិញបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ច ៥.២ ភាគរយនៅឆ្នាំ ២០២៣ និង ៤.៥ ភាគរយនៅឆ្នាំបន្ទាប់ ហើយ IMF ក៏រំពឹងដែរថា ជប៉ុននឹងមានកំណើន ១.៨ ភាគរយនៅឆ្នាំ ២០២៣ នេះ ដោយសារតែការបន្តកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុរបស់ធនាគារកណ្តាល ហើយការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺមានត្រឹមតែ ០.៩ ភាគរយប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ