Connect with us

ព័ត៌មានជាតិ

មន្រ្តីសេដ្ឋកិច្ចបញ្ជាក់ដើមចមនាំឱ្យវិស័យកាត់ដេរលំបាកងើបឡើងក្នុងឆ្នាំ ២០២៣នេះ

បានផុស

នៅ

វិស័យកាត់ដេរ គឺជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់។ សម្រាប់ឆ្នាំ ២០២២ វិស័យកាត់ដេរ មានកំណើនខ្លាំង ពោលគឺការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប ពិសេសក្នុងត្រីមាសទី១ ដែលបានជួយប៉ះ​ប៉ូវការធ្លាក់ថមថយនៅត្រីមាសទី៤ នៃឆ្នាំ ២០២២។ នេះបើតាមការបញ្ជាក់របស់លោកស្រី គ្រុយ ណារិន អគ្គនាយរងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច។ លោកស្រីបញ្ជាក់ថា កំណើនជារួមក្នុងឆ្នាំ ២០២២នៅតែខ្លាំង ក្នុងរង្វង់ ១០ភាគរយ។ ប៉ុន្តែវិស័យនេះ បានថមថយមកវិញនៅក្នុងឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានបញ្ជាក់ពីដើមចមនៃការថមថយនេះថា ភាពមិនច្បាស់លាស់នៃទស្សនសេដ្ឋកិច្ចសកលដែលអាចប៉ះពាល់​ដល់តម្រូវការផ្នែកខាងក្រៅ និងបានជះផលប៉ះពាល់ដល់ការនាំចេញវិស័យកាត់ដេររបស់កម្ពុជា។ លោកស្រីលើក​ឡើងដូច្នេះថា«វាបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃតម្លៃការនាំចេញផលិតផលទាំងនេះ ក៏ដូចជាការនាំចូលវត្ថុធាតុ​ដើមសម្រាប់ការផលិត»។

បច្ចុប្បន្នអ្នកវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់បំពាក់ ស្បែកជើង ប្រមាណ ៩៥% គឺជាវិនិយោគិនបរទេស។  ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញនិងលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក ឲ្យបង្កើនការចូលរួមវិនិយោគ​ក្នុងវិស័យកាត់ដេរនៅកម្ពុជាឲ្យបានច្រើនផងដែរ។ នេះជាការបញ្ជាក់របស់លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក វង្សី វិស្សុត បានលើកឡើងថា ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជា មានគោល​នយោបាយដោះស្រាយក្នុងរយៈវែង រួមមាន៖ ការពង្រឹងតម្លៃបន្ថែម,បង្កើនគុណភាព និងជំនាញរបស់កម្មករ ក៏ដូចជា ពង្រីកខ្សែចង្វាក់ផលិតកម្ម ជាដើម។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០២២ កំណើននៃការនាំចេញផលិតផលសម្លៀក​បំពាក់របស់​កម្ពុជា មានចំនួន ១០,៧ភាគរយ។ ដោយឡែកសម្រាប់ឆ្នាំ២០២៣នេះ  ដោយសារតែភាពមិនច្បាស់លាស់​នៃពិភព​លោក កម្ពុជារំពឹងកំណើននៃការនាំចេញផលិតផលសម្លៀកបំពាក់ ត្រឹម ៥,៥% ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់​របស់លោក វង្សី វិស្សុត នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីចុងខែមករា កន្លងទៅ។

ទន្ទឹមនឹងការថមថយនៃវិស័យកាត់ដេរ ងាកទៅមើលវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅតែរក្សាកំណើនល្អប្រសើរ​នៅក្នុងឆ្នាំនេះ។ លោកស្រី គ្រុយ ណារិន លើកឡើងថា វិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការធ្វើពិពិធកម្មខ្លាំង​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីបន្តថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល​មានភាពមិន​ប្រាកដ​ប្រជា តែវិស័យនេះ បន្តរក្សាបានកំណើនខ្ពស់ខុសពីវិស័យកាត់ដេរ។​ លោកស្រី សង្កត់ធ្ងន់ថា តាមរយៈនៃការ​ផលិត​ផ្គត់ផ្គង់ទាំងក្នុងស្រុក និងសម្រាប់នាំចេញ គឺមានកំណើនខ្លាំងដូចគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម