Connect with us

សេដ្ឋកិច្ច

ហេតុផលពីរធំៗ ដែលជំរុញឱ្យកំណើនទេសចរ​អន្តរជាតិងើបឡើងដល់ ៣-​៤លាននាក់​នៅឆ្នាំនេះ

បានផុស

នៅ

នៅឆ្នាំ ២០២៣នេះ កំណើនទេសចរនឹងកើនដល់ ៣លាន ទៅ ៤លាននាក់ ដោយពឹងផ្អែកលើកម្មវិធីធំៗចំនួនពីរ គឺការរៀបចំអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ខណៈកាលពីឆ្នាំ ២០២២ កម្ពុជា ទទួលបានទេសចរកើនដល់ ២.២​លាននាក់។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ ជាង ១ពាន់នាក់ កាលពីថ្ងៃទី ០២ កុម្ភៈ សម្តេចតេជោ មើលឃើញថា ឥឡូវនេះមានភ្ញៀវទេសចរបរទេសចូលមក​កម្សាន្តនៅកម្ពុជា ជាបណ្តើរៗ ខណៈការរៀបចំកម្មវិធីអង្គរសង្រ្កាន្ត និងកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះនាពេលខាងមុខ នឹងទាក់ទាញទេសចរកាន់តែច្រើនឱ្យចូលមកទស្សនាកម្សាន្តនៅកម្ពុជា។

សម្តេចតេជោ បានដាក់ការរំពឹងថា ឆ្នាំនេះកម្ពុជា នឹងទទួលបានទេសចរប្រមាណចន្លោះ ៣-៤លាននាក់។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ចូលមកលេងស្រុកខ្មែរ ដើម្បីមើលឱ្យឃើញផ្ទាល់​ភ្នែកនូវសមិទ្ធផល និងភាពរីកចម្រើននៃប្រទេសជាតិរបស់ខ្លួន។

សម្តេចចង់ឱ្យពលរដ្ឋខ្មែររស់នៅក្រៅប្រទេសចូលមកលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តចូលឆ្នាំខ្មែរ នៅខេត្តសៀមរាប និងការអញ្ជើញមកចូលរួម ដើម្បីមើលការប្រកួតកីស៊ីហ្គេមនៅកម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា ពលរដ្ឋដែលមាន​និន្នាការប្រឆាំង រាជរដ្ឋាភិបាល ក៏អាចចូលមកបាន ដោយកុំឱ្យមានការព្រួយបារម្ភអ្វីទាំងអស់។

សូមបញ្ជាក់ថា ទិន្នន័យ​ក្រសួងទេសចរណ៍ ឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​ជិត ២,២៨​លាន​នាក់ កើនឡើង ១ ០៥៩​ភាគរយ​ធៀប​ឆ្នាំ​២០២១ ក្នុងនោះ​ភ្ញៀវ​ម​ពី​ប្រទេស​ថៃ មាន​ចំនួន​ច្រើនជាងគេ គឺ ៨៥៣ ៣៧៦​នាក់ កើនឡើង ៩៤២,៧​ភាគរយ​, វៀតណាម ចំនួន ៤៦៣ ៩៩៥​នាក់ កើនឡើង ១៩៩៧,៦​ភាគរយ និង​មកពី​ប្រទេស​ចិន ១០៦ ៨៧៥​នាក់ កើនឡើង ១៣៣,៥​ភាគរយ​។  ដោយឡែក កាលពី​ឆ្នាំ​២០១៩ ដែលជា​ពេល​កម្ពុជា ​ទទួលបាន​ភ្ញៀវ​បរទេស​ច្រើន​បំផុត គឺមាន​ចំនួន​សរុប ៦,៦១​លាន​នាក់ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន មាន​ចំនួន ២,៣៦​លាន​នាក់​។

កម្ពុជា ​នឹង​​ប្រារព្ធ​ពិធី​អង្គរ​សង្ក្រាន្ត នៅខេត្តសៀមរាប ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០២៣។

ចំណែកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងរៀបចំឡើងនៅកម្ពុជា ក្រោមពាក្យស្លោក «កីឡា៖ រស់ក្នុងសន្តិភាព» ហើយកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ (ស៊ីហ្គេម) និងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ (អាស៊ានប៉ារ៉ាហ្គេម)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធ SETFO ២.០ ដោយបន្ថែមមុខងារថ្មីចំនួន ៦

កីឡា១៨ នាទីutes មុន

តារាបាល់ទះ​៥​នាក់​ក្នុង​លោក​ជាប់ឈ្មោះ​ជា​​«អត្តពលិក​ល្អ​បំផុត​គ្រប់​សម័យ​កាល»

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

តៃវ៉ាន់ បង្កើន​រយៈពេល​ធ្វើ​​សមយុទ្ធយូរ​ជាង​មុន​២ដង ត្រៀម​ខ្លួនសម្រាប់​ការ​ឈ្លានពាន​ពី​ចិន​នៅ​ឆ្នាំ​២០២៧​

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

DayOne គ្រោងវិនិយោគ ១ ប៊ីលានដុល្លារលើមជ្ឈមណ្ឌលទិន្នន័យនៅថៃ

អគ្គិភ័យ
សន្តិសុខសង្គម២៥ នាទីutes មុន

ជាង២ខែដើមឆ្នាំ២០២៥​ ករណីអគ្គិភ័យកើតឡើង​៥៦លើក ភាគច្រើនមកពីឆ្លងចរន្តអគ្គសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម