Connect with us

ព័ត៌មានជាតិ

ស្ថាបនិក​រថយន្ត​អង្គរ​ បាន​ត្រឹម​ Share រូបថត​រថយន្ត​ចាស់​ស្នាដៃ​របស់​ខ្លួន​ឡើង​វិញ​ ក្រោយ​គម្រោង​រោងចក្រ​ត្រូវ​បរាជ័យ

បានផុស

នៅ

ស្ថាបនិក​រថយន្ត​អង្គរ​លោក ញាន ផល្លឹក បាន​​ត្រឹម​ស៊ែរ​រូប​ថត​រថយន្ត​ចាស់ៗ​ស្នាដៃ​របស់​ខ្លួន​ឡើង​វិញ ដើម្បី​រំលឹក​ពេល​វេលា​ដែល​រថយន្ត​ផលិត​ក្នុង​ស្រុក​ដំបូង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​មាន​​ឈ្មោះ​ល្បី​រន្ទឺ​ ឈានទៅ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ផលិត​ថែ​ម​ទៀត។

តែ​ជា​ច្រើន​ឆ្នាំ​មកនេះ គម្រោង​រោងចក្រ​ហាក់​លែង​ទៅ​មុខ ហើយ​ដំណឹង​ពី​ការ​ចេញ​លក់លើ​ទីផ្សារ​រថយន្ត​ដំបូង​ផលិត​នៅ​ស្រុក​ខ្មែរ​នេះក៏​ស្ងាត់ទៅ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​នេះ​ក្រុម​ការងារ​ បាន​ទាក់ទង​តាម​លេខ​ទូរសព្ទ​របស់​លោក​ញាន ផល្លឹក តែ​មិន​អាច​ទំនាក់ទំនង​បាន ក៏​ដូច​លើ​គណនី​របស់​លោក ក៏​មិន​ទាន់​មាន​ការ​ឆ្លើយតប​វិញ​ដែរ។

រថយន្ត​អង្គរ​ជា​ស្នាដៃ​របស់​លោក​ញាន ផល្លឹក បាន​ចេញ​បាន៥ជំនាន់​មាន រថយន្ត​អង្គរ ២០០៣, រថយន្ត​អង្គរ ២០០៤, រថយន្ត​អង្គរ ២០១០, រថយន្ត​អង្គរ EV ២០១៣ និង​រថយន្ត​អង្គរ EV ២០១៤។ នៅ​ឆ្នាំ២០១៨ លោក​បាន​ចេញ​រថយន្ត​អង្គរ​ម៉ូដែល​ថ្មី​មួយ​ទៀត​ឈ្មោះ Golf car។

ឆ្នាំ ២០១១ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​សហការ​ជាមួយ​ដៃគូ​មកពី​ក្រៅ​ប្រទេស បោះ​ទុន​វិនិយោគ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អង្គរ លើ​ផ្ទៃដី​ ២០ ហិតា នៅ​ខេត្ត​កណ្តាល។ តាម​ផែនការ​រោងចក្រ​នេះ អាច​ផលិត​រថយន្ត​បាន​ពី ៥០០​គ្រឿង ទៅ ១​០០០ គ្រឿង​នៅ​ឆ្នាំ​ដំបូង ប៉ុន្តែ​បាន​អាក់ខាន​ទៅ​វិញ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នាំ​ឲ្យ​គម្រោង​រោងចក្រ​រថយន្ត​អង្គរ​ត្រូវ​បរាជ័យ​ទៅ​វិញដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម