Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ចប្រទេស អាស៊ាន ចំនួន ៤ រួមទាំង កម្ពុជា ផងនោះ នឹងមានកំណើនខ្លាំងក្នុង​ឆ្នាំ ២០២៣ នេះ

បានផុស

នៅ

មជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសអាស៊ានដូចជា កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នឹងមានសន្ទុះខ្លាំងនៅឆ្នាំនេះ ប៉ុន្តែតិចជាងសក្តានុពលកំណើន មុនពេលរោគរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ធនាគារ​ថៃបានឲ្យដឹងថា ការ​ស្ទុះ​ងើប​ឡើង​វិញនេះ នឹង​ខុស​គ្នា​នៅតាមបណ្ដា​ប្រទេសទាំងនោះ​ ដោយសារតែ​ផ្អែក​លើ​មូលដ្ឋាន​សេដ្ឋកិច្ច និង​ហានិភ័យ​ជាក់លាក់​សម្រាប់​ប្រទេស​នីមួយៗ ។

ក្នុងរបាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមនឹងឃើញកំណើនសេដ្ឋកិច្ចខ្ពស់បំផុត ៦.២ ភាគរយ បន្ទាប់មកសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៥ ភាគរយ​នៅឆ្នាំ ២០២៣ ហើយឡាវ និងមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីជាមួយនឹងកំណើនប្រចាំឆ្នាំតាមការរំពឹងទុកចំនួន ៣ ភាគរយ ។

ចំពោះតម្រូវការក្នុងស្រុកសម្រាប់ទំនិញ និងសេវាកម្ម រួមជាមួយនឹងទេសចរណ៍ក៏ជាកត្តាសំខាន់មួយទៀត ដែលនឹងជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ ។

ទន្ទឹមនឹងនោះ ការកែសម្រួលទីផ្សារការងារ ក៏នឹងជួយដល់ការកើនឡើងតម្រូវការក្នុងស្រុកផងដែរ ខណៈអត្រាការងារនៅត្រីមាសទី ៤ ឆ្នាំ ២០២២, វៀតណាមទទួលបានការកើនឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។

ទាក់ទងនឹងប្រទេសចិន ដែលបានបើកព្រំដែនឡើងវិញកាលពីខែមុន ក៏ជាកត្តាចម្បងផងដែរសម្រាប់វិស័យសេវាកម្មនៃប្រទេសអាស៊ានទាំងនេះ ដោយសារតែភ្ញៀវទេសចរអន្តរជាតិភាគច្រើនចាប់អារម្មណ៍ក្នុងការមកទស្សនាប្រទេសទាំងនេះ ។

តាមរបាយការណ៍នេះគេរំពឹងថា កម្ពុជា និងវៀតណាម នឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍ ដោយសារឧស្សាហកម្មទេសចរណ៍មានចំនួន ១៨.២ ភាគរយ និង ៩.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Laotian Time

ចុចអាន ៖ ប្រធាន អាស៊ាន បញ្ជូនមន្ត្រីជាន់ខ្ពស់ទៅ មីយ៉ាន់ម៉ា ដើម្បីផ្ដល់ជំនាញផ្លាស់ប្ដូរការគ្រប់ គ្រងបែបយោធាទៅជាប្រជាធិបតេយ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម