សេដ្ឋកិច្ច
ប្រេងសាំងចុះថ្លៃនៅសល់ ៤៤០០រៀល ខណៈម៉ាស៊ូតចុះមកត្រឹម ៤៣៥០រៀល ក្នុង១លីត្រ
នៅក្នុងសប្តាហ៍នេះ ប្រេងសាំងធម្មតាបានចុះថ្លៃ ១០០រៀល ពោលគឺ ៤៤០០រៀល ក្នុងមួយលីត្រ ចំណែកប្រេងម៉ាស៊ូតចុះថ្លៃ ៣០០រៀល មកត្រឹម ៤៣៥០រៀល ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់កម្ពុជាថ្មីកាលពីសប្តាហ៍មុនថា ទាក់ទិននឹងតម្លៃប្រេងនេះ យើងមិនអាចទស្សទាយឱ្យច្បាស់ពីការឡើងថ្លៃ ឬចុះថ្លៃនៃប្រេងឥន្ទន:បានទេ។
លោកបន្ថែមថា ប្រេងឥន្ទនៈដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ សុទ្ធតែនាំចូលពីទីផ្សារបរទេស។ ដូចនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ទន:ក្នុងស្រុកយើង គឺអាស្រ័យទាំងស្រុងទៅនឹងតម្លៃលើទីផ្សារអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុននាំចូលប្រេង បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេង ២សេនក្នុងមួយលីត្រ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សម្រេចជួយប្រជាពលរដ្ឋអ្នកជាវប្រេង ចំនួន២ សេន ក្នុងមួយលីត្រផងដែរ ដែលធ្វើឱ្យថ្លៃលក់ប្រេងក្នុងស្រុក ចុះថោកជាងថ្លៃគណនា ចំនួន ៤ សេនក្នុងមួយលីត្រ។ លោកថា ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងទេថា សម្ដេចតេជោ បានជួយចំណាយ ៤ សេន ក្នុងមួយលីត្រប្រេង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មួយរូបទៀត បានប្រាប់កម្ពុជាថ្មីកន្លងទៅថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់