សេដ្ឋកិច្ច
ពិព័រណ៍អចលនទ្រព្យ រថយន្ត និងការរស់នៅកម្ពុជា-ចិន នឹងប្រារព្ធធ្វើនៅខែមីនាខាងមុខ
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមហ៊ុនចិន compass.com.kh បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីពិព័រណ៍អចលទ្រព្យ រថយន្ត និងការរស់នៅ កម្ពុជា-ចិន ដែលបានធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។ ក្នុងសន្និសីទនេះ មានវត្តមានលោក He Pan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន compass.com.kh និងលោក Wang Hao ប្រធានផ្នែកទីផ្សារក្រុមហ៊ុន 58Cam.com ដោយមានការពន្យល់អំពីព័ត៌មាននៃលក្ខណៈពិសេស ភាពទាក់ទាញ និងស្ថានភាពទូទៅរបស់កម្មវិធីពិព័រណ៍លើកនេះ។

បើតាមលោក He Pan កម្មវិធីពិព័រណ៍លើកនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមីនា ឆ្នាំ២០២៣ ហើយតាមការប៉ាន់ប្រមាណទុកនឹងមានប្រជាជនខ្មែរ និងចិន ប្រហែល ៥ម៉ឺននាក់ចូលរួមទស្សនាពិព័រណ៍អចលទ្រព្យ រថយន្ត និងការរស់នៅនេះ។
កម្មវិធីពិព័រណ៍នេះធ្វើឡើងរួមគ្នាដោយក្រុមហ៊ុន compass.com.kh និងក្រុមហ៊ុន 58Cam.com ដែលបានផ្ដោតទៅលើតម្រូវការពាណិជ្ជកម្ម ប្រើប្រាស់កើនឡើងជាសន្សឹមៗក្នុងបណ្ដាប្រជាជនកម្ពុជា-ចិន និងស្វែងរកសក្ដានុពលប្រើប្រាស់របស់ប្រជាជនកម្ពុជា-ចិន ដើម្បីពង្រីកទីផ្សារដល់អាជីវករដែលចូលរួមពិព័រណ៍ក្នុងការស្វែងរកអតិថិជន ហើយចាប់យកឱកាសថ្មីៗក្នុងការជំរុញដល់ការវិនិយោគ និងកំណើនអាជីវកម្មដែលជាប់ពាក់ព័ន្ធ។

កម្មវិធីពិព័រណ៍លើកនេះ នឹងដាក់តាំងបង្ហាញសមិទ្ធផលដែលទទួលបានក្នុងវិស័យអចលនទ្រព្យ រថយន្ត និងសេវាកម្មនានាក្នុងការរស់នៅក្នុងកម្ពុជាសព្វថ្ងៃ ហើយក៏នឹងផ្ដល់វេទិកាផ្លាស់ប្ដូររវាងអាជីវករ និងអ្នកប្រើប្រាស់ក្នុងការជំរុញដល់កិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច។ ពិព័រណ៍នេះបែកចែកជា ៣ផ្នែកសំខាន់ៗ ដូចជា អចលនទ្រព្យ រថយន្ត និងសេវាកម្មរស់នៅ ហើយគ្រោងមានស្ដង់ចំនួន ៦៧ក្រុមហ៊ុន។ ទន្ទឹមនេះ បើតាមការស្រាវជ្រាវ គឺមានសហគ្រាសល្បីៗប្រមាណ ៣០ បានចាប់អារម្មណ៍ខ្លាំងលើកម្មវិធីពិព័រណ៍នេះ។
កម្មវិធីពិព័រណ៍នេះ ក៏គ្រោងនឹងរៀបចំការតាំងពិព័រណ៍ដែលមានប្រធានបទសម្បូរបែប និងទំនាក់ទំនង រួមបញ្ចូលការណែនាំដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងវប្បធម៌នៃលំនៅដ្ឋានកម្ពុជា ព្រមទាំងវេទិកាកំពូលអាជីវកម្ម ការសម្តែងសិល្បៈបែបប្រពៃណីចិន ល្បែងកម្សាន្តសម្រាប់គ្រួសារ ជាដើម។

បន្ថែមពីនេះ ពិព័រណ៍នេះ ក៏នឹងធ្វើការពិភាក្សាស្រាវជ្រាវទៅលើបញ្ហាអាជីវកម្មពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ រថយន្ត និងសេវាកម្មក្នុងការរស់នៅសម្រាប់ប្រជាជនកម្ពុជា-ចិន តាមរយៈវេទិកានានា។ ក្រុមអ្នកជំនាញនឹងធ្វើការចែករំលែកព័ត៌មានអាជីវកម្មទៅកាន់មហាជន ដើម្បីស្វែងរកដំណោះស្រាយផ្សេងៗនៃបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពថ្មី។
បើធៀបនឹងពិព័រណ៍អាជីវកម្មផ្សេងទៀត ចំណុចពិសេសនៃពិព័រណ៍នេះ គឺផ្ដោតសំខាន់លើប្រជាជនកម្ពុជា និងចិន រួមទាំងវិនិយោគិនចិន ពលរដ្ឋចិនដែលរស់នៅកម្ពុជាជាអចិន្ត្រៃយ៍ ប្រធានក្រុមហ៊ុន អាជីវកម្ម និងប្រជាជនខ្មែរជាប់ខ្សែស្រឡាយចិន និងសាច់ញាតិបងប្អូនដែលចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។ ពិព័រណ៍នេះ នឹងធ្វើការផ្សព្វផ្សាយទាំងនៅខាងក្រៅ ទាំងតាមអនឡាញ ដោយសហការជាមួយសារពត៌មានកម្ពុជា និងចិន ដើម្បីផ្ដល់ឱកាសបង្ហាញអាជីវកម្មដល់អាជីវករដែលចូលរួមរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ពីមនុស្សប្រមាណ ១លាននាក់។

លោក He Pan លើកឡើងថា កម្មវិធីពិព័រណ៍លើកនេះ គឺស្របពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីមួយទៀត។ ថ្នាក់ដឹកនាំទាំងពីរ ក៏ប្ដេជ្ញានឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយជោគវាសនាតែមួយដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន ទី១.នយោបាយ និងការទូត ទី២.វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ទី៣.កសិកម្ម ទី៤.ថាមពល ទី៥.សន្តិសុខ និង ទី៦.ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។
លោក He Pan បានបន្តថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមាន កាលពីខែមករា ឆ្នាំ២០២២ ដែលបានជួយជំរុញការបើកទីផ្សារចិនសម្រាប់ការទទួលកសិផល និងមច្ឆាជាតិរបស់កម្ពុជា ខណៈលោកប្រធានាធិបតីបានថ្លែងការចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញ បឹងទន្លេសាប។

នៅក្នុងជំនួបគ្នានោះដែរ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន និងថាមពលបៃតង។ សម្តេចតេជោបានស្នើដល់លោកប្រធានាធិបតីចិនជួយជំរុញអ្នកទេសចរចិនមកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន។
គួរជម្រាបថា ទំនាក់ទំនងកម្ពុជា និងចិន កាន់តែស្អិតរមួតថែមមួយកម្រិតទៀត ហើយនៅឆ្នាំ២០២៣នេះ គឺជាខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ផងដែរ។ កម្ពុជា និងចិន នឹងអនុវត្តកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ ជាដើម៕


(អត្ថបទពាណិជ្ជកម្ម)

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ