សេដ្ឋកិច្ច
វៀតណាម ចាយលុយជាង ១ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីឆៅពី កម្ពុជា
ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជាបានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាក្នុងតម្លៃជាង ១ ពាន់លានដុល្លារកាលពីឆ្នាំមុន ។

យោងតាមការិយាល័យនេះបានឲ្យដឹងថា នៅឆ្នាំ ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧ ម៉ឺនតោន ដែលមានតម្លៃ ១.០៧ ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេស ហើយ ៩៨.៥ ភាគរយនៃតម្លៃនាំចេញបានមកពីទីផ្សារវៀតណាម ។
ទន្ទឹមនោះ សមាគមស្វាយចន្ទីវៀតណាមបាននិយាយថា កាលពីឆ្នាំមុន វៀតណាមក៏បាននាំចូលគ្រាប់ស្វាយចន្ទីឆៅចំនួន ១.៩ លានតោនផងដែរ ខណៈការនាំចូលពីប្រទេសមួយចំនួនរួមទាំងកម្ពុជាផងនោះ មានតម្លៃសរុប ២.៦៦ ពាន់លានដុល្លារ ។

បន្ថែមពីនេះ វៀតណាមក៏ជាប្រទេសកែច្នៃការនាំចូលគ្រាប់ស្វាយចន្ទីឆៅជាច្រើនផងដែរ ខណៈបន្ទាប់ពីកែច្នៃរួច ប្រទេសនេះនឹងធ្វើការនាំចេញម្ដងទៀត ។ វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៥១៤,៦៩៩ តោន ដែលមានតម្លៃ ៣.០៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ប៉ុន្តែចំនួននេះគឺធ្លាក់ចុះ ១២.៦ ភាគរយជាបរិមាណ និង ១៦ ភាគរយជាតម្លៃធៀបនឹងឆ្នាំ ២០២១ ។
នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានផ្ទៃដីដាំដុះស្វាយចន្ទីប្រហែល ៣០ ម៉ឺនហិកតា ជាមួយនឹងទិន្នផលគ្រាប់ឆៅអាចបំពេញបានប្រហែល ៣០ ភាគរយនៃតម្រូវការរបស់អ្នកកែច្នៃ ។ ទោះយ៉ាងណា តំបន់ដាំស្វាយចន្ទីបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែកសិករជ្រើសរើសដំណាំផ្សេងទៀតដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចប្រសើរជាងមុន ។

ជាចុងក្រោយ សមាគមនាក៏បានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ វាយតម្លៃអំពីស្ថិរភាព និងផែនការរយៈពេលវែងនៃតំបន់ដាំដុះស្វាយចន្ទី ហើយសមាគមក៏បានស្នើអភិវឌ្ឍតំបន់សម្ភារៈគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងឡាវភាគខាងត្បូងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ លោក Lavrov ៖ អាមេរិក ទទួលស្គាល់ថា ពិតជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream មែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី