សេដ្ឋកិច្ច
ឧកញ៉ា លឹម ហេង៖ កំណើនបង្កើតរោងចក្រនៅកម្ពុជា ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចជាតិ
ដើមឆ្នាំ ២០២៣នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីក្រុមហ៊ុន និងអនុម័តឱ្យបង្កើតរោងចក្រជាបន្តបន្ទាប់នៅកម្ពុជា។

កំណើននៃការបង្កើតរោងចក្រជាលំដាប់នេះ ជាសញ្ញាល្អសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោកឧកញ៉ាមើលឃើញថា ការបើកប្រទេសឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ធ្វើឱ្យដំណើរការរោងចក្រមានភាពប្រក្រតីឡើងវិញ ជាពិសេសវត្ថុធាតុដើម ដែលនាំចូលពីប្រទេសផ្សេងៗ ដូចជា ចិនជាដើម បានធ្វើឱ្យដំណើរការសង្វាក់ផលិតកម្មកើនឡើងសម្រាប់នាំចេញល្អប្រសើរ។ លើសពីនេះទៀត លោកកត់សម្គាល់ឃើញថា ការរក្សាបានស្ថិរភាពនយោបាយ ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស ចូលមកវិនិយោគបង្កើតរោងចក្រសហគ្រាស នៅកម្ពុជា កាន់តែច្រើនឡើង។

ទន្ទឹមនឹងនេះ លោកថា កម្ពុជា ក៏បង្កើតបានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម EBA GSP ដែលអនុគ្រោះពន្ធនាំចេញផលិតផលឧស្សាហកម្មកាត់ដេររោងចក្រផងដែរ។
បើតាមលោកឧកញ៉ា លឹម ហេង មើលឃើញថា ទៅថ្ងៃអនាគតកម្ពុជា កាន់តែមានការរីកចម្រើនផ្នែកឧស្សាហកម្ម រោចក្រ ក្រោយអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញកាន់តែខ្លាំងផ្នែកឧស្សាហកម្ម និងកសិកម្ម ពិសេសទៅលើធនធានធម្មជាតិ ដូចជា ធនធានរ៉ែ និងថាមពល ជាដើម។
ចំណែក ផ្នែកឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិក ក៏នឹងអាចមានការកើនឡើងផងដែរ ដោយមានភាពអនុគ្រោះច្រើន តាមរយៈការលើកទឹកចិត្ត ច្បាប់វិនិយោគថ្មី ដែលជាភាពទាក់ទាញមួយ ជាពិសេសការចុះបញ្ជីមានភាពងាយស្រួលតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX របស់ក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា ដែលជាការទាក់ទាញអ្នកវិនិយោគពីបរទេសចូលមកអភិវឌ្ឍនៅកម្ពុជា។

គិតចាប់ពីខែមករា ដល់ថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តឱ្យបង្កើតគម្រោងរោងចក្រចំនួន ២១ នៅតាមគោលដៅមួយចំនួន មានដូចជា នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងខេត្តកំពង់ស្ពឺច្រើនជាងគេ ដែលបានផ្តល់ការងារជូនពលរដ្ឋក្នុងតំបន់រាប់ម៉ឺនកន្លែង។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗនេះ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?