សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ប្រាប់មូលហេតុមិនគាំទ្រការចាយក្រដាសប្រាក់យ៉ន់ចិន នៅកម្ពុជា
លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិមិនគាំទ្រការចាយក្រដាសប្រាក់យ៉ន់ចិននៅកម្ពុជាទេ ប៉ុន្តែលើកទឹកចិត្តការទូទាត់ប្រាក់យ៉ន់ចិនតាមបច្ចេកវិទ្យាអេឡិចត្រូនិច។

ការបញ្ជាក់នេះធ្វើឡើងក្រោយពេលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការទូទាត់ជាប្រាក់យ៉ន់ចិននៅគ្រប់សេវាកម្មទេសចរណ៍នៅកម្ពុជា ដើម្បីជាការទាក់ទាញទេសចរចិនកាន់តែច្រើន។

លោក ស្រីបណ្ឌិត ជា សិរី បានមានប្រមសាសន៍ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសពន្យល់ពីលទ្ធភាពដែលកម្ពុជាអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន ដែលហៅកាត់ថា (CIPS) នៅថ្ងៃទី១៣ ខែកុម្ភៈនេះថា៖ “យើងមិនគាំទ្រការចាយក្រដាសប្រាក់យ៉ន់ចិននៅកម្ពុជាទេ តែបានលើកទឹកចិត្តចំពោះការផាត់ទាត់ និងទូទាត់តាមបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ធនាគារពាណិជ្ជដែលជាដៃគូប្រតិបត្តិការវិញ ខណៈបច្ចុប្បន្នគ្រាន់តែការចរាចរណ៍ប្រាក់ដុល្លារអាមេរិកមួយ បានបង្កភាពស្មុគស្មាញរួចទៅហើយ”។
លោកស្រីបណ្ឌិត ជា សិរី បានពន្យល់ថា បើសិនជាមានការចរាចរណ៍ក្រដាសប្រាក់យ៉ន់ចិននៅកម្ពុជាមួយបន្ថែមទៀត វានឹងនាំឱ្យកាន់តែមានបញ្ហាស្មុគស្មាញ និងខាតបង់នូវតម្លៃសេដ្ឋកិច្ច ក្នុងនោះមានដូចជា ពិបាកគ្រប់គ្រង់ក្រដាសប្រាក់ទក់ រហែក ក្លែងក្លាយ ដែលជាបន្ទុករបស់ធនាគារជាតិកណ្តាលនៃកម្ពុជា និងប្រឈមបញ្ហាលាងលុយជាដើម ស្របពេលធនាគារជាតិកំពុងជំរុញ និងលើកទឹកចិត្តចំពោះការទូទាត់ប្រាក់រៀលកម្ពុជា ដើម្បីរក្សាតម្លៃជាតិ និងភាពចំណេញផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ដែលមួយភាគធំប្រកបរបរកសិកម្ម។

លោកស្រីបណ្ឌិត ជា សិរី បានបន្តទៀតថា ការផាត់ទាត់ និងទូទាត់ប្រាក់យ៉ន់ចិននៅកម្ពុជា ត្រូវបានលើកទឹកចិត្តតាមបច្ចេកវិទ្យាអេឡិចត្រូនិចរបស់ធនាគារពាណិជ្ជដែលជាដៃគូប្រតិបត្តិការ ដែលក្នុងនោះធនាគារជាតិនៃកម្ពុជា បានអនុញ្ញាឱ្យប្រើប្រាស់ការទូទាត់តាម Wechat និង AliPay ដែលជាឧបករណ៍ទូទាត់របស់ចិននៅក្នុងឆ្នាំ២០២១ ដែលមានប្រមាណ ១២ ម៉ឺនប្រតិបត្តិការ ជាមួយនឹងទឹកប្រាក់ស្មើប្រមាណជាង ៣ លានដុល្លារអាមេរិក ដោយមានពាណិជ្ជករដែលទទួលការទូទាត់តាមប្រព័ន្ធ Wechat ចំនួន ២ ៤២៨ និងពាណិជ្ជករដែលទទួលការទូទាត់តាមប្រព័ន្ធ AliPay ចំនួន ២ ៥១៤។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះធនាគារពាណិជ្ជកម្មនៅកម្ពុជាដែលប្រតិបត្តិការជាមួយប្រព័ន្ធ Wechat មានចំនួន ១៣ ក្នុងនោះមានដូចជា៖ ធនាគារវឌ្ឍនៈ ធនាគារចិន (Bank of China) ធនាគារABA ធនាគារវីង ធនាគារកាណាឌីយ៉ា ជាដើម។ ចំណែក ប្រតិបត្តិការជាមួយប្រព័ន្ធ AliPay មានចំនួន៩ដូចជា៖ ធនាគារវឌ្ឍនៈ ធនាគារចិនICBC ធនាគារចិន (Bank of China) ធនាគារABA ធនាគារវីង ជាដើម៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ