ព័ត៌មានជាតិ
សណ្ឋាគារចំណាស់នៅភ្នំំពេញ ដិតដាមប្រវត្តិសាស្រ្ត ៥ ជំនាន់ នៅរក្សាអត្តសញ្ញាណជាតិមិនបាត់បង់
ស្ថិតនៅលើច្រាំងនៃទន្លេបួនមុខ សណ្ឋាគារកាំបូឌីយ៉ាណា មានទីតាំងនៅចំកណ្តាលទីក្រុងពាណិជ្ជកម្មនិងតំបន់ទេសចរណ៍រាជធានីភ្នំពេញ។ សណ្ឋាគារសាងសង់តាមរចនាប័ទ្មបុរាណ ផ្តល់នូវទេសភាពមាត់ទន្លេដ៏ស្រស់ត្រកាលគ្រប់រដូវកាល។
ប្រវត្តិសណ្ឋាគារនេះកើតឡើងរយៈពេលជាង ៥០ ឆ្នាំ តាំងពីឆ្នាំ ១៩៦៩។ សណ្ឋាគារដ៏ចំណាស់នេះជារតនសម្បត្តិជាប្រវត្តិសាស្ត្រ ក្រោមស្នាព្រះហស្តដោយព្រះមហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ។

ពាក់កណ្តាលទសវត្សឆ្នាំ ១៩៦០ សណ្ឋាគារកាំបូឌីយ៉ាណា ត្រូវបានចាប់ផ្តើមសាងសង់ឡើងដោយស្ថាបត្យករ Lu Ban Hap ក្នុងអំឡុងពេលជាយុគស្ថាបត្យកម្មខ្មែរសម័យថ្មី។ បន្ទាប់ពីសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៩៦៩ បានតែមួយឆ្នាំ សណ្ឋាគារដែលមាន ១០០ បន្ទប់ នាពេលនោះ បានបិទទ្វារទៅវិញនៅឆ្នាំបន្ទាប់។ នៅឆ្នាំ ១៩៧០ ក្នុងជំនាន់សម័យលន់ នល់ បានប្រើប្រាស់សណ្ឋាគារនេះជាបន្ទាយយោធា បន្ទាប់មកទៀតក៏ត្រូវបានកាន់កាប់ក្រោមរបបខ្មែរក្រហម។
លុះដល់ឆ្នាំ១៩៩១ វិនិយោគិនសិង្ហបុរី បានកាន់កាប់សណ្ឋាគារនេះ ហើយបានកែលម្អនិងបើកទទួលភ្ញៀវស្នាក់នៅឡើងវិញ មុននឹងសណ្ឋាគារត្រូវបានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទិញបន្តនៅឆ្នាំ២០០៥។
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញអចលនទ្រព្យសណ្ឋាគារនេះ ហើយបានបន្តវិនិយោគដើម្បីស្តារសណ្ឋាគារឲ្យមានភាពរុងរឿងដោយរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។
បច្ចុប្បន្នសណ្ឋាគារកាំបូឌីយ៉ាណា ជាសណ្ឋាគារលំដាប់ផ្កាយ៤ មាន ២៣៨ បន្ទប់។ ទោះបីមិនមែនជាសាខានៃសណ្ឋាគារលំដាប់អន្តរជាតិក្តី នៅតែមានកិត្តិនាមមានការទទួលស្គាល់ទាំងភ្ញៀវក្នុងស្រុក និងនៅបរទេស។
នៅក្នុងផែនទីបែងចែកតំបន់ របស់ការិយាល័យទទួលបន្ទុកស្ថាបត្យកម្ម-នគរូបនីយកម្ម នៃរាជធានីភ្នំពេញ (Bureau de l’architecture et urbanisation – BAU) សណ្ឋាគារកាំបូឌីយ៉ាណា ត្រូវបានចាត់ទុកជាអត្តសញ្ញាណរបស់រាជធានីភ្នំពេញ ក្រៅពីវិមានឯករាជ្យ វត្តឧណ្ណាឡោម សារមន្ទីរជាតិ ព្រះបរមរាជវាំង សាលសន្និសីទចតុមុខ ពុទ្ធសាសនបណ្ឌិត និងវិមានរដ្ឋសភាជាតិជាដើម៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ