Connect with us

សេដ្ឋកិច្ច

មកដឹងទំហំពាណិជ្ជកម្ម ឡាវ-វៀតណាម ជាពិសេសការនាំចូលប្រេង​

បានផុស

នៅ

យោងតាមបណ្ដាញសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានឲ្យដឹងថា កាលពីឆ្នាំ ២០២២ ការនាំចូលប្រេងរបស់ប្រទេសឡាវពីសំណាក់វៀតណាម កើនឡើងប្រមាណ ៤៣៩ ភាគរយ និងមានតម្លៃ ១២៥ លានដុល្លារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីប្រេង ការនាំចេញសរុបពីប្រទេសវៀតណាមទៅកាន់ប្រទេសឡាវក៏បានកើនឡើងផងដែរចំនួន ១០.៤ ភាគរយឈានដល់ ៦៥៦.៤ លានដុល្លារ ខណៈដែលការនាំចេញផ្សេងទៀតរួមទាំងដែកថែបបានធ្លាក់ចុះ ១៥ ភាគរយមកនៅត្រឹមតែ ៦០.១ លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចំពោះ ជីវិញកើនឡើង ៣១ ភាគរយស្មើនឹង ៣២.៥ លានដុល្លារ ។

ផ្ទុយទៅវិញ ការនាំចូលទំនិញពីឡាវទៅកាន់ប្រទេសវៀតណាម កើនឡើងត្រឹម ៣៤.៦ ភាគរយស្មើនឹង ១ ពាន់លានដុល្លារ ដែលមានផលិតផលចម្បង គឺផលិតផលឈើ ឬឈើកែច្នៃនិងកៅស៊ូក្រាលថ្នល់ជាដើម ។

ដោយស្ថិតនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឡាវ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ, ទំនិញភាគច្រើនដែលត្រូវបានជួញដូររវាងប្រទេសទាំងពីរ គឺគ្មានពន្ធនោះទេ ។

ទន្ទឹមនឹងនោះ រយៈពេល ៣ ឆ្នាំកន្លងមកនេះ ឡាវបានក្លាយទៅជាគោលដៅដ៏ពេញនិយមសម្រាប់ការវិនិយោគលើវិស័យកសិកម្មប្រកបដោយគុណភាពខ្ពស់ដោយអាជីវកម្មនៅវៀតណាម ។

បន្ថែមពីនេះ ប្រាក់ចំណូលពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក៏បានកើនឡើងចំនួន ២៤ ភាគរយផងដែរក្នុងឆ្នាំ ២០២២ ដែលឈានដល់ជាង ១.៧ ពាន់លានដុល្លារ ។

ជាពិសេស កាលពីដើមសប្តាហ៍នេះ មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank ក៏បានព្យាករណ៍ដែរថា ប្រទេសឡាវ កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា នឹងមើលឃើញកំណើនសេដ្ឋកិច្ចដ៏មានសក្តានុពលនៅឆ្នាំ ២០២៣ នេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Laotian Times

ចុចអាន ៖ វៀតណាម ចាយលុយជាង ១ ពាន់លានដុល្លារ ទិញគ្រាប់ស្វាយចន្ទីឆៅពី កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម