សេដ្ឋកិច្ច
កម្ពុជា បានចំណូលពីការលក់ផ្លាកលេខពិសេសជាង ២១លានដុល្លារ ក្នុងឆ្នាំ២០២២
កម្ពុជាចបានរកចំណូលបានជាង៨៤ប៊ីលានរៀល ឬស្មើប្រមាណ២១លានដុល្លារអាមេរិក ពីការលក់ផ្លាកលេខពិសេសលើយានយន្តនៅ ក្នុងឆ្នាំ២០២២ កន្លងទៅ។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈនេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការចុះបញ្ជីលេខពិសេស ត្រូវបានបែងចែកជាពីរ គឺលេខពិសេស រាជធានី-ខេត្ត និងលេខពិសេសផ្ទាល់ខ្លួន ដែលបានអក្សរ”កម្ពុជា”។ នៅក្នុងឆ្នាំកន្លងទៅ ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៧.១២៥ផ្លាក ដោយបានចំណូល ៤៤ប៊ីលានរៀល ឬត្រូវជាប្រមាណ១១លានដុល្លារ។ ចំណែកការចុះបញ្ជីផ្លាកលេខពិសេសថ្នាក់រាជធានី-ខេត្ត បានចំនួន៣១.៧៥៦ផ្លាក ជាមួយចំណូលជាង៤០ប៊ីលានរៀល ឬត្រូវជាប្រមាណ១០លានដុល្លារ។

គួរបញ្ជាក់ថា ផ្លាកលេខពិសេសផ្ទាល់ខ្លួន ត្រូវបានបង្កើតឡើងសម្រាប់រថយន្តគ្រួសារ ដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ដល់៨ខ្ទង់នៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ហើយផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាននៅពេលដែលមានការផ្ទេរកម្មសិទ្ធិរថយន្តផងដែរ។ ប្រជាពលរដ្ឋ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រលាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃចុះបញ្ជីរថយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រីបានបន្តថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន១៦.១៣២ផ្លាក និងទទួលបានចំណូលជាង១១៤ប៊ីលានរៀល ឬត្រូវជាប្រមាណ២៨លានដុល្លារ។
ក្នុងឆ្នាំ២០២២ មានយានយន្តបានចុះបញ្ជីយានយន្ដជាង៥២ម៉ឺនគ្រឿង កើនឡើង២,៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះម៉ូតូជាង៤៣ម៉ឺនគ្រឿង និងរថយន្ដគ្រប់ប្រភេទជាង៨ម៉ឺន៣ពាន់គ្រឿង។ នេះជាការបន្ថែមរបស់លោក ស៊ុន ចាន់ថុល។
ដោយឡែក ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជា គិតត្រឹមឆ្នាំ២០២២ គឺមានចំនួ ៧៣១គ្រឿង និងមានស្ថានីយបញ្ចូលថាមពលយានយន្តដើរដោយថាមពលអគ្គិសនីចំនួន៩ទីតាំង ក្នុងនោះមាននៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន៤, ស្ថានីយប្រេងឥន្ធនៈសាំងកាល់តិច ចំនួន១, ផ្សារទំនើប AEON MALL សែនសុខចំនួន១, ខេត្តសៀមរាបចំនួន១, ខេត្តបាត់ដំបងចំនួន ១ និងខេត្តព្រះសីហនុចំនួន១៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង