Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពត មាន​កំពង់ផែ​ខ្នាត​ធំ​មាន​ជម្រៅ​ទឹក ១៦ ម៉ែត្រ​ អាច​នាវា​ចំណុះ ១៥ ម៉ឺន​តោន​ចូល​ចតបាន

បានផុស

នៅ

​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់​ថា ខេត្ត​កំពត​មាន​កំពង់ផែ​ខ្នាត​ធំ​ដែល​អាច​ឲ្យ​នាវា​ដែល​មាន​ចំណុះ ១៥ ម៉ឺន​តោន​ចូល​ចត​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​សន្និសីទ​នៅ​ព្រឹកនេះ លោក ម៉ៅ ធនិ​ន​ បាន​បញ្ជាក់​​ថា កំពង់​ផែ​ខ្នាត​ធំ​ខេត្តកំពត​នេះ​មាន​ជម្រៅ​ទឹក​ពី ១៦ ទៅ ១៨ ម៉ែត្រ ដែល​អាច​ធានាដល់ការចូលចតនាវាខ្នាតធំៗ មានចំណុះរហូតដល់ទៅ ១៥ ម៉ឺន​តោន។

«កំពង់ផែ​នេះ​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ជំរុញ​ការ​ចាក់​ដី​ដើម្បី​រៀបចំ​បាត​គ្រឹះ​នៅ​ក្នុង​សំណង់​ផែ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ខណៈ​ក្រុមហ៊ុន​ក៏​​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំផង​ដែរ»។

ទាក់ទងកំពង់ផែ​នេះ​អាច​បញ្ចប់​ការ​សាងសង់​នៅពេលណា លោកអភិបាលខេត្ត​​មិន​បាន​ផ្តល់​​ឆ្លើយតប​ដោយសារ​ជា​លក្ខណៈ​បច្ចេកទេស​របស់​ក្រុមហ៊ុន​សាងសង់។

​បើ​តាម​លោក​អភិបាល​ខេត្ត​ បច្ចុប្បន្ន​ខេត្តកំពត​មាន​កំពង់ផែ​ចំនួន ៥ ក្នុង​នោះ​​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​​ទើបតែ​បញ្ចប់​ការ​ស្ថាបនា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិសំបូរបែបមានឆ្នេរសមុទ្រ ធនធានជលផល រ៉ែ និងអាគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋ​ម្នាក់​ៗ​មាន​ចំនួន ១ ៨១៥ ដុល្លារ ខណៈ​អត្រា​ភាពក្រីក្រ​មាន​ចំនួន ១៤,៨%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៥៧ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

EU គ្រោងបង្កើនវិធានការវាយបក ទៅនឹង​ពន្ធចុង​ក្រោយរបស់ ត្រាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញអំពើ​ហិង្សា​​​ផ្ទុះ​​​ឡើង​ចំថ្ងៃ​ប្រកាសសាលក្រម លោក Yoon

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១២ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម