Connect with us

សេដ្ឋកិច្ច

កម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារទំនើប​លំដាប់ពិភពលោកដំបូងគេ ជំរុញពាណិជ្ជកម្ម កាត់បន្ថយការចំណាយ និងពន្លឿនកំណើន​សេដ្ឋកិច្ច

បានផុស

នៅ

ប្រទេសកម្ពុជា នឹងមានមជ្ឈមណ្ឌលភស្តុភារទំនើបលំដាប់ពិភពលោកដំបូងគេ បន្ទាប់ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការថ្មីមួយជាមួយក្រុមហ៊ុនភស្តុភារឈានមុខចំនួនពីរនៅក្នុងតំបន់។​ ភាពជាដៃគូថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់ដល់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង Cambodia SuperPortTM ឬ មជ្ឈមណ្ឌលភស្តុភារភ្នំពេញ (PPLC) នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន PPLC Support and Industrial Co. Ltd. ដែលជាការបណ្តាក់ទុនរួមគ្នា​រវាងក្រុមហ៊ុនភស្តុភារឈានមុខ​គេនៅអាស៊ី YCH Group និងក្រុមហ៊ុនផ្តល់​សេវាកម្មភស្តុភារធំជាងគេរបស់កម្ពុជាគឺ WorldBridge Group ។

ចំណែកទីតាំងយុទ្ធសាស្ត្ររបស់ SuperPort នៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌល​សេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPort ក្លាយជាកន្លែងដឹកជញ្ជូនពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។ ការណ៍នេះនឹងជួយកាត់​បន្ថយការចំណាយលើផ្នែកភស្តុភារទាំងមូល ការកែលម្អប្រសិទ្ធភាពច្រវ៉ាក់ផ្គត់ផ្គង់ ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុនWorldBridge Group មានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីក​រាយដែល IFC បានជ្រើសរើសគាំទ្រ Cambodia SuperPortTM ។ គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួម​ចំណែក​យ៉ាង​សំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿង​បរិក្ខារសម្រាប់ការផលិត​ជំនាន់ក្រោយ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក Riccardo Puliti អនុប្រធាន IFC ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកថ្លែងថា “ភស្តុភារគឺជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ច​ជាតិ ហើយកំពង់ផែទំនើបនេះក៏នឹងគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ហើយ IFC នឹងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីលើកកម្ពស់ការផលិតដែលមានតម្លៃខ្ពស់នៅក្នុងតំបន់ ខណៈពេលដែលពង្រីក​សមាហរណកម្មរបស់ខ្លួនទៅក្នុងច្រវ៉ាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មពិភពលោក។ លោក បន្តថា ការអភិវឌ្ឍន៍កំពង់ផែ​ទំនើបលំដាប់ពិភពលោកតម្លៃរាប់លានដុល្លារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ចកម្ពុជា និងជំរុញការតភ្ជាប់​នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយផ្តល់នូវច្រវ៉ាក់ផ្គត់ផ្គង់កាន់តែលឿន និងមានប្រសិទ្ធភាពក្នុងតំបន់ ដែលចុងក្រោយផ្តល់​អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់។

គម្រោងបច្ចុប្បន្នគឺភាពជាដៃគូទីពីររបស់ YCH ជាមួយ IFC បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដើម្បីអភិវឌ្ឍ Vietnam SuperPort ។ គម្រោងទាំងពីរនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ YCH Group ដើម្បីពង្រីក​បណ្តាញក្នុងតំបន់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញការតភ្ជាប់ក្នុងបណ្តាប្រទេសអាស៊ាន។

សូមបញ្ជាក់ថា ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅ​របស់ខ្លួនក្នុងការក្លាយ​ជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ខណៈដែល​រដ្ឋាភិបាល​នៃប្រទេសកម្ពុជាកំពុងបង្កើតផែនការមេសម្រាប់ការតភ្ជាប់ពហុមធ្យោបាយ និងភស្តុភារ។ គម្រោងនឹង​គាំទ្ររដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់​ខ្លួនក្នុងការក្លាយ​ជាមជ្ឈមណ្ឌល​ដឹកជញ្ជូនក្នុងតំបន់ និងលើក​កម្ពស់ការ​តភ្ជាប់បណ្តាញភស្តុភារ និងការផ្គត់ផ្គង់របស់ប្រទេស។

ចំណែក IFC ជាសមាជិកនៃក្រុមធនាគារពិភពលោក គឺជាស្ថាប័នអភិវឌ្ឍន៍ពិភពលោកដ៏ធំបំផុតដែលផ្តោតលើវិស័យ​ឯកជន​​នៅក្នុង​ទីផ្សារដែលកំពុងរីកចម្រើន។ យើងធ្វើការនៅក្នុងប្រទេសជាង ១០០ ដោយប្រើដើមទុន ជំនាញ និងឥទ្ធិពល​របស់យើងដើម្បីបង្កើតទីផ្សារ និងឱកាសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងឆ្នាំសារពើពន្ធ ២០២២ IFC បានសន្យា​ផ្តល់ប្រាក់ចំនួន 32.8 ពាន់លានដុល្លារដល់ក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រើប្រាស់ថាមពលនៃវិស័យឯកជនដើម្បីបញ្ចប់ភាពក្រីក្រខ្លាំង និងជំរុញវិបុលភាពរួមគ្នា ខណៈដែលសេដ្ឋកិច្ច​កំពុងប្រឈមមុខនឹងផលប៉ះពាល់នៃវិបត្តិសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

សេដ្ឋកិច្ច១២ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ-អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម