សេដ្ឋកិច្ច
លោក ពូទីន អះអាងថា ទណ្ឌកម្មលោកខាងលិច មិនអាចធ្វើអ្វី រុស្ស៊ី បានទេ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចបាន ហើយអនុវត្តយ៉ាងខ្លាំងក្លាជាងអ្វីដែលលោកខាងលិចគិតទៅទៀត ។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាសហព័ន្ធ លោក ពូទីន ថ្លែងថា រុស្ស៊ីធានាបានស្ថិរភាពនៃស្ថានភាពសេដ្ឋកិច្ច ការការពារប្រជាពលរដ្ឋ និងការងារដែលបានរក្សាទុក ក៏ដូចជាការពារការខ្វះខាតទីផ្សារ រួមទាំងទំនិញសំខាន់ៗ និងគាំទ្រដល់ប្រព័ន្ធហិរញ្ញវត្ថុ និងសហគ្រិនជាច្រើន ។
ជាមួយទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា GDP របស់រុស្ស៊ីបានធ្លាក់ចុះ ២.១ ភាគរយក្នុងឆ្នាំ ២០២២ ដោយបានផ្តួលការធ្លាក់ចុះសេដ្ឋកិច្ចពី ២០ ទៅ ២៥ ភាគរយដែលត្រូវបានព្យាករណ៍ដោយអ្នកវិភាគលោកខាងលិចកាលពីដើមឆ្នាំមុន ។

ចំណែកភាគហ៊ុននៃប្រាក់រូបិ៍នៅអន្តរជាតិរបស់រុស្ស៊ី បានកើនឡើងទ្វេដង បើធៀបនឹងខែធ្នូ ឆ្នាំ ២០២១ ។ លោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូនឹងបន្តធ្វើការជាមួយដៃគូដើម្បីបង្កើតប្រព័ន្ធទូទាត់សកលប្រកបដោយស្ថិរភាព និងសុវត្ថិភាព ដោយមិនគិតពីប្រាក់ដុល្លារអាមេរិក និងរូបិយប័ណ្ណលោកខាងលិចផ្សេងទៀតទេ ។
ជាចុងក្រោយលោក ពូទីន សង្កត់ធ្ងន់ថា អ្នកផ្តួចផ្តើមគំនិតដាក់ទណ្ឌកម្ម គឺកំពុងដាក់ទណ្ឌកម្មខ្លួនឯង ហើយប្រទេសទាំងនោះបានជំរុញឲ្យមានអតិផរណានៅក្នុងប្រទេសរបស់ពួកគេ ជាពិសេសធ្វើឲ្យពលរដ្ឋបាត់បង់ការងារ ការបិទសហគ្រាស និងវិបត្តិថាមពលជាដើម ប៉ុន្តែពួកគេបែរជាប្រាប់ពលរដ្ឋរបស់ពួកគេថា ត្រូវតែដាក់បន្ទុក ឬទម្លាក់កំហុសទៅពលរដ្ឋរុស្ស៊ីទៅវិញ ៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី នឹងកាន់តែខ្លាំងជាងមុន បើបង្រួបបង្រួមជាមួយតំបន់ Donbass

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត