សេដ្ឋកិច្ច
កម្ពុជា កសាងទំនាក់ទំនងជាមួយខេត្តហៃណានចិន ពន្លឿនកំណើនសេដ្ឋកិច្ច និងដោះដូរពាណិជ្ជកម្ម
ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះអនុស្សរណយោគយល់គ្នា(MoU) ជាមួយក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហៃណាន ប្រទេសចិន។

ពិធីនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា គិត ម៉េង និងលោក ឈិន ហុងឡាំង អនុប្រធានប្រធាន ក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន ដែលមានការចូលរួមពីធុរជន វិនិយោគិន ពីប្រទេសចិន និងកម្ពុជា ជាច្រើននាក់ នៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ក្នុងជំនួបធុរកិច្ចនេះ ផ្តោតជាសំខាន់ទៅលើការជំរុញធុរកិច្ច និងវិនិយោគរវាងខេត្តហៃណាន ប្រទេសចិន និងកម្ពុជា។

ដោយឡែក ចំពោះការចុះអនុស្សរណយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ និងពាណិជ្ជកម្មអន្តរជាតិ ខេត្តហៃណាន លោកមើលឃើញថា នឹងបង្កើនវិសាលភាពការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហៃណាន ប្រទេសចិនកាន់តែល្អប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?