Connect with us

សេដ្ឋកិច្ច

វិស័យមីក្រូហិរញ្ញវត្ថុរំពឹងកំណើនរឹងមាំ ខណៈមានប្រាក់បញ្ញើទំហំជាង ៤ពាន់ ៧០០លានដុល្លារ កើន ១៤ភាគរយ

បានផុស

នៅ

ទិន្នន័យបានបង្ហាញពីភាពរឹងមាំនៃវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ រួមនឹងផលប៉ះ​ពាល់ខ្លះៗបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជំរុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារ​អតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យនេះ។ នេះជាការបញ្ជាក់របស់លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាំង តុងងី បានប្រាប់កម្ពុជាថ្មីថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាឱ្យបាននូវតួនាទី​ដ៏ចាំបាច់​របស់វិស័យនេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។

បើតាមលោក តុងងី គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនឥណទានចំនួន ២.១០១.៨០១ គណនី (កើនឡើង ១០ភាគរយធៀបនឹងឆ្នាំ២០២១) ដោយមានទំហំឥណទានសរុប ៩៣៨៤ លានដុល្លាសហរដ្ឋអាមេរិច (កើនឡើង ២០ភាគរយធៀបនឹងឆ្នាំ២០២១)។ ដោយឡែកសម្រាប់ប្រាក់បញ្ញើក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ មានទំហំសរុប ៤៧១៥លានដុល្លា (កើនឡើង ១៤ភាគរយធៀបនឹងឆ្នាំ២០២១)  ខណៈចំនួន​អតិថិជនមានចំនួនសរុប ២.៧០២.០៤០ គណនី (កើនឡើង ៤ភាគរយ)។ 

អ្នកនាំពាក្យរូបនេះ ថ្លែងដូច្នេះថា« ដូចការរំពឹងទុក បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹង ស្ថេរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ (PAR 30+) បានកើនឡើងដល់ ២,៥ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨ភាគរយក្នុងឆ្នាំ២០២១»។  លើសពីនេះទៀត លោកបញ្ជាក់ថា បុគ្គលិកបម្រើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានកំណើនប្រមាន៧ភាគរយ ដោយកើនឡើងពី​២៨.៨៧៣នាក់ក្នុងឆ្នាំ២០២១ ដល់ ៣០.៨៥៣នាក់ក្នុងឆ្នាំ២០២២។

លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យហិរញ្ញវត្ថុកម្ពុជានៅឆ្នាំ២០២៣នេះ អាចនឹងមានភាពល្អប្រសើរប្រហាក់ប្រហែលឬល្អជាងឆ្នាំ២០២២កន្លងទៅ ដោយសារតម្លៃប្រេង និងអតិផរណាមាននិន្នាការល្អ។

លោកស្រីបានបន្តទៀតថា នៅឆ្នាំ២០២២កម្ពុជាបានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាល​មកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិតអតិផរណា​បានធ្លាក់ចុះ​មកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣% នៅចុងឆ្នាំ២០២២និងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​រំពឹងថា​បន្តងើប​ឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដ​ប្រជានៃ​សេដ្ឋកិច្ចពិភព​លោក ជាពិសេសការថយចុះកំណើននៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៧ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥៦ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៧ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម