Connect with us

សេដ្ឋកិច្ច

រោងចក្រពីរបោះទុនជាង ១៥លានដុល្លារ បង្កើតការងារជាង ៣ពាន់កន្លែង​ដល់ពលរដ្ឋ​ក្នុងខេត្តកំពង់ស្ពឺ

បានផុស

នៅ

ខេត្តកំពង់ស្ពឺទទួលបានគម្រោងបង្កើតរោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈវេចខ្ចប់ ជាបន្តបន្ទាប់ នៅដើមឆ្នាំ ២០២៣នេះ។ ជាក់ស្តែងកាលពីថ្ងៃទី ២២ កុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តឱ្យក្រុមហ៊ុន​ចំនួនពីរបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះគម្រោងបង្កើតរោងកច្រ បានផ្តល់ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋានរាប់ពាន់នាក់ តាមរយៈការបម្រើការងារក្នុង​រោងចក្រនេះ។

ក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចអនុម័តនេះ រួមមាន៖

១- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើត​រោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

២-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់​ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ​ប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើននៃការបង្កើតរោងចក្រ​ជាលំដាប់​នេះ ជាសញ្ញាល្អសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ លោកកត់សម្គាល់ឃើញថា ការរក្សាបាន​ស្ថិរភាពនយោបាយ ការទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស ចូលមកវិនិ​យោគបង្កើតរោងចក្រសហគ្រាស នៅកម្ពុជា កាន់តែច្រើនឡើង។ បើតាមលោកឧកញ៉ា លឹម ហេង ទៅថ្ងៃអនាគតកម្ពុជា កាន់តែមានការរីកចម្រើនផ្នែក​ឧស្សាហកម្ម រោចក្រ ក្រោយអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញកាន់តែខ្លាំង​ផ្នែកឧស្សាហកម្ម និងកសិកម្ម ពិសេសទៅលើធនធានធម្មជាតិ ដូចជា ធនធា​នរ៉ែ និងថាមពល ជាដើម។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗនេះ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈ​ការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម