ព័ត៌មានជាតិ
ធ្លាក់ខ្យល់ត្រជាក់ត្រូវប៉ាន់អ្នកលក់អាវរងា
អាជីវករលក់ដូរសំលៀកបំពាក់នៅផ្សារច្បារអំពៅ បានឲ្យដឹងថា ចាប់តាំងពីធ្លាក់ខ្យល់ត្រជាក់ នាប៉ុន្មានថ្ងៃមកនេះ ពួកគាត់លក់អាវរងាដាច់ជាងរាល់ថ្ងៃ ប៉ុន្តែភាគច្រើនជាអាវមនុស្សចាស់ និងក្មេងៗ។
ស្ត្រីជាអាជីវករឈ្មោះ ចាន់ វិន បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៣ ខែមករា នេះថា ចាប់ពីធ្លាក់ខ្យល់ត្រជាក់មក រូបគាត់លក់ដាច់តែអាវមនុស្សចាស់ និងកូនក្មេង។ចំពោះតម្លៃវិញ គឺមិនយកថ្លៃច្រើននោះទេ ព្រោះជាម៉ូយ។
អាជីវកររូបនេះ បានបន្ថែមថា ក្នុងអាវរងាមនុស្សចាស់១ថ្លៃ១២ដុល្លារ លើសពីមុន១ដុល្លារ ប៉ុណ្ណោះ។
ដោយឡែកអាជីវករលក់នៅក្រៅផ្សារច្បារអំពៅ ម្នាក់ទៀតបានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃនេះ សម្បូរអ្នកមកទិញអាវរងា ប៉ុន្តែក្នុងនោះអ្វីដែលលក់ដាច់ជាងគេ គឺស្រោមដៃ នឹងស្រោមជើង។ហើយប្រាក់ចំណេញបានក្រាស់គ្រែលជាងរាល់ដង។
អាជីវករឈ្មោះ វឿន វ៉ាន់នី ដែលលក់នៅក្រៅផ្សារបានឲ្យដឹងថា អ្នកលក់ក្រៅផ្សារសប្បាយ និងលក់ដាច់ជាងមុន ខណៈអ្នកទិញច្រើន ច្រើនមកថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក។
អាជីវករ វ៉ាន់ នី បញ្ជាក់ថា កន្លែងតូបរបស់គាត់ច្រើនទិញខោអាវជជុះមកលក់ ដែលអាវរងាក្នុងផ្សារលក់ថ្លៃ១២ដុល្លារ ឯអ្នកក្រៅផ្សារលក់ត្រឹម៣០០០០រៀល។
ទាក់ទិនទៅនឹងការធ្លាក់ខ្យល់ត្រជាក់លោក ជា សារុន មុខរបររត់ម៉ូតូឌុប រស់នៅភូមិ មិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បាននិយាយថា មេឃធ្លាក់ត្រជាក់ធ្វើឲ្យអ្នករត់ម៉ូតូឌុបភាគច្រើនជាមនុស្សចាស់ បាននាំគ្នាទៅទិញអាវរងានៅផ្សារច្បារអំពៅសឹងគ្រប់គ្នាព្រោះរងាខ្លាំងពេក ហើយបើមិនទិញមានតែសម្ងំនៅផ្ទះ ដូច្នេះមានតែទិញយកមកពាក់ដើម្បីរត់ម៉ូតូរកប្រាក់ចំណូល៕
អត្ថបទ ៖ នរា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ