Connect with us

ព័ត៌មានជាតិ

ធ្លាក់​ខ្យល់​ត្រជាក់​ត្រូវ​ប៉ាន់អ្នកលក់​អាវ​រងា​​

បានផុស

នៅ

​អាជីវករ​លក់ដូរ​សំលៀកបំពាក់​នៅ​ផ្សារ​ច្បារអំពៅ ​បាន​ឲ្យ​ដឹងថា​ ចាប់តាំងពី​ធ្លាក់​ខ្យល់​ត្រជាក់ ​នា​ប៉ុន្មាន​ថ្ងៃមកនេះ​ ពួកគាត់លក់អាវ​រងា​ដាច់​ជាង​រាល់ថ្ងៃ​ ប៉ុន្តែ​ភាគច្រើន​ជា​អាវ​មនុស្ស​ចាស់​ និង​ក្មេងៗ​។​

ស្ត្រី​ជា​អាជីវករ​ឈ្មោះ ចាន់ វិ​ន បាន​ឲ្យ​ដឹងកាលពី​រសៀល​ថ្ងៃទី​១៣​ ខែមករា​ នេះ​ថា​ ចាប់ពី​ធ្លាក់​ខ្យល់​ត្រជាក់​មក ​រូបគាត់លក់ដាច់​តែ​អាវ​មនុស្ស​ចាស់ ​និង​កូនក្មេង​។​ចំពោះ​តម្លៃ​វិញ​ គឺ​មិន​យក​ថ្លៃ​ច្រើន​នោះទេ​ ព្រោះ​ជា​ម៉ូយ​។​

​អាជីវករ​រូបនេះ បាន​បន្ថែមថា ​ក្នុង​អាវ​រងា​មនុស្ស​ចាស់​១​ថ្លៃ​១២​ដុល្លារ ​លើសពី​មុន​១​ដុល្លារ​ ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​អាជីវករ​លក់​នៅក្រៅ​ផ្សារ​ច្បារអំពៅ​ ម្នាក់ទៀតបាន​ឲ្យ​ដឹងថា ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ សម្បូរ​អ្នក​មក​ទិញ​អាវ​រងា​​ ប៉ុន្តែ​ក្នុងនោះ​អ្វីដែល​លក់ដាច់​ជាងគេ​ គឺ​ស្រោមដៃ​ នឹង​ស្រោមជើង​។​ហើយ​ប្រាក់ចំណេញ​បាន​ក្រាស់គ្រែល​ជា​ងរាល់ដង​។​

អាជីវករឈ្មោះ វឿន វ៉ាន់​នី ដែល​លក់​នៅក្រៅ​ផ្សារ​បាន​ឲ្យ​ដឹងថា អ្នកលក់​ក្រៅ​ផ្សារ​សប្បាយ​ និង​លក់ដាច់​ជាងមុន ខណៈអ្នក​ទិញ​ច្រើន ច្រើនមក​ថ្ងៃអាទិត្យ​ ដែលជាថ្ងៃឈប់សម្រាក។​

​អាជីវករ ​វ៉ាន់ នី បញ្ជាក់ថា​ កន្លែង​តូបរបស់គាត់ច្រើន​ទិញ​ខោអាវ​ជជុះ​មក​លក់​ ដែល​អាវ​រងា​ក្នុង​ផ្សា​រលក់​ថ្លៃ​១២​ដុល្លារ​ ឯ​អ្នក​ក្រៅ​ផ្សារ​លក់​ត្រឹម​៣០០០០​រៀល​។​

ទាក់ទិន​ទៅនឹង​ការធ្លាក់​ខ្យល់​ត្រជាក់​លោក ជា សារុន មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ មិត្តភាព​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ បាន​និយាយថា​ ​មេឃ​ធ្លាក់​ត្រជាក់​ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូឌុប​ភាគច្រើន​ជា​មនុស្ស​ចាស់​ បាន​នាំគ្នាទៅ​ទិញ​អាវ​រងា​នៅ​ផ្សារ​ច្បារអំពៅ​សឹង​គ្រប់គ្នា​ព្រោះ​រងា​ខ្លាំង​ពេក​ ហើយ​បើ​មិន​ទិញ​មានតែ​សម្ងំ​នៅផ្ទះ ដូច្នេះ​មាន​តែទិញ​យកមក​ពាក់​ដើម្បី​រត់​ម៉ូតូ​រកប្រាក់ចំណូល៕

អត្ថបទ ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម