សេដ្ឋកិច្ច
រោងចក្រសហគ្រាសជិត ១៧០០០ កំពុងដំណើរការនៅកម្ពុជា ដោយផ្តល់ការងារដល់កម្មករជាង ១លាន ៥សែននាក់
បច្ចុប្បន្នកម្ពុជា មានរោងចក្រសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធកើនឡើងដល់ជិត១៧០០០សហគ្រាស ដែលបានផ្តល់ការងារដល់កម្មករនិយោជិតជាង១លាន៥សែននាក់ ឱ្យទទួលបានប្រាក់ឈ្មួលជាមធ្យមសរុបជាង៣,៩៨ប៊ីលានដុល្លារអាមេរិកក្នុង១ឆ្នាំៗ។

ការកើនឡើងរោងចក្រសហគ្រាសនេះ ដោយសាររាជរដ្ឋាភិបាលដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការបានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈបានល្អប្រសើរធ្វើឱ្យអ្នកវិនិយោគិនជឿទុកចិត្ត បានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលទើបចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា ចំនួនរោងចក្រសហគ្រាសសេដ្ឋកិច្ចក្នុងប្រព័ន្ធបានកើនឡើងពី១៣៥៧១សហគ្រាស មានកម្មករនិយោជិត១៤៣៧២៨១នាក់នៅឆ្នាំ២០២១មកដល់១៦៨២៨សហគ្រាស ដោយមានកម្មករនិយោជិត ១៥២៨៣៨៣នាក់ នៅក្នុងឆ្នាំ២០២២ ក្នុងនោះរោងចក្រសហគ្រាសវិស័យកាត់ដេរចំនួន ១៣២១សហគ្រាស កើន៨,៣៧ភាគរយមានកម្មករនិយោជិត ៨៨៤១៥១នាក់ ស្រី៦៩៨២៦៦នាក់ និងរោងចក្រសហគ្រាសក្រៅពីវិស័យកាត់ដេរចំនួន១៥៥០៧សហគ្រាសកើនឡើង ២៥,៥៤ភាគរយមានកម្មករនិយោជិតចំនួន៦៤៤២៣២នាក់ស្រី ២៧៥៣៩៩នាក់។
ស្ថានភាពទីផ្សារការងារនៅកម្ពុជា មានភាពរឹងមាំដោយរក្សាបានអត្រាអ្នកមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយនៃកម្លាំងពលកម្មសរុបប្រមាណ ១០,៨លាននាក់។
យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមនោះ អ្នកកំពុងធ្វើការក្នុងប្រទេសក្នុងវិស័យឧស្សាហកម្មចំនួន ២,៥លាននាក់ស្មើនឹង ២៣ភាគរយ វិស័យសេវាកម្មចំនួន ៣,១លាននាក់ ស្មើនឹង ២៩ភាគរយវិស័យកសិកម្មចំនួន ៣,៤លាននាក់ ស្មើនឹង ៣១ភាគរយមន្ត្រីរាជការចំនួន៥០ម៉ឺននាក់ស្មើនឹង៥ភាគរយនិងពលករទេសន្តរប្រវេសន៍ចំនួន១៣២១៥០៦នាក់ ស្មើនឹង ១២ភាគរយក្នុងនោះ ប្រទេសថៃចំនួន ១២៣១៥០៨នាក់ ប្រទេសជប៉ុនចំនួន ៤៩៧៣៨នាក់ ប្រទេសម៉ាឡេស៊ីចំនួន ២២៦២១នាក់ ប្រទេសសឹង្ហបុរីចំនួន ៨៥១នាក់ ប្រទេសអារ៉ាប់ប៊ីសាអូឌីតចំនួន១១នាក់ និងតំបន់រដ្ឋបាលពិសេសហុងកុងចំនួន ២១៥នាក់ហើយជាមធ្យមបានបញ្ជូនប្រាក់បញ្ញើមកក្នុងប្រទេសវិញចំនួន ២,៧ប៊ីលានដុល្លារអាមេរិក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម