Connect with us

សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន មានទំនាក់ទំនងកាន់តែរីកចម្រើន​ពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម

បានផុស

នៅ

ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន មានការរីកចម្រើន និងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសទៅ​លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការជំរុញអ្នកវិនិយោគ ទេសចរ ជប៉ុនមកកាន់​កម្ពុជា និងជាពិសេសការពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត។ នេះជាការលើកឡើង​របស់លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ នៅក្នុងពិធីបើកនៃកម្មវិធី “Japanese Sake Tasting Fair” ដែលរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) កាលពីចុងខែ កុម្ភៈកន្លងទៅ។

លោក កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះអង្គការ JETRO ដែលតែងតែផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហការជិត​ស្និទ្ធជាមួយ​ក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងពេលកន្លងមក ក្នុងទិសដៅពង្រីក និងពង្រឹងទំនាក់​ទំនងធុរកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ។

លើកទឹកចិត្តឱ្យវិនិយោគិនកម្ពុជា និងជប៉ុន បង្កើនការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីដែល​កម្ពុជា និងជប៉ុនជាភាគីហត្ថលេខី ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន និងកិច្ចព្រមព្រៀង​ភាពជាដៃ​គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលនេះនឹងចូលរួមចំណែកសំខាន់​ក្នុងការពង្រីកទំហំពាណិជ្ជកម្ម​និងវិនិ​យោគ​ទ្វេភាគី និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបន្ថែមទៀត។

លោករដ្ឋលេខាធិការ ក៏បានអររគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយនិងការគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាពិសេសការគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កន្លងទៅ ដោយកម្ពុជាទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

​យោងតាមទិន្នន័យ​ជញ្ជីងពាណិជ្ជកម្ម​អគ្គ​នា​យក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បានបង្ហាញថា ក្នុង​ឆ្នាំ ​២០២២ ការនាំចេញ​-​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា និង​ជប៉ុន មាន​ទឹកប្រាក់​សរុប១៩៤៨,០១៩​លាន​ដុល្លារ កើន​ជាង១២​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២១។ ក្នុងនោះ ការនាំចេញទំនិញពី​កម្ពុជា ​ទៅ​ជប៉ុន​មាន​ចំនួន​ជាង ១,១៧​ ពាន់​លាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

បំពង់ដែកថែប
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ក្រុមហ៊ុនអាមេរិកទាមទារ​ឱ្យ​បង្រ្កាប​លើ ក្រុម​​ហ៊ុនចិនដែល​ប្រើប្រទេសទី៣ ដើម្បីគេចពន្ធ

ព័ត៌មានជាតិ៤៦ នាទីutes មុន

យកឱកាសទិវាសិទ្ធិនារី ឧបនាយករដ្ឋមន្ត្រី ស សុខា ប្ដេជ្ញាបង្កើនចំនួនស្ដ្រីក្នុងវិស័យមហាផ្ទៃ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

កីឡា៨ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

Sokha Hotels

ព័ត៌មានពេញនិយម