សេដ្ឋកិច្ច
CDC អនុម័តគម្រោងវិនិយោគចំនួន១៧ មានទុនជិត១០០លានដុល្លារ ក្នុងខែកម្ភៈ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC) បានឱ្យដឹងថា នៅក្នុងខែកម្ភៈឆ្នាំ២០២៣ CDC បានអនុម័តគម្រោងវិនិយោគចំនួន១៧ក្រុមហ៊ុនមានទុនវិនិយោគចំនួន៩៨,៨លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។

ចំនួននេះបើធៀបទៅនឹងខែកម្ភៈឆ្នាំ២០២២កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈខែកម្ភៈឆ្នាំ២០២២ CDC បានអនុម័តគម្រោងវិនិយោគចំនួន១២ ក្រុមហ៊ុនមានទុនវិនិយោគចំនួនជិត៩០លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន១១៥៥៣កន្លែងប៉ុណ្ណោះ។
បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនចំនួន១៧នោះរួមមាន៖
១.គម្រោង បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងមានទុន៥លានដុល្លារនិងអាចបង្កើតការងារបាន៤០០កន្លែង។
២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តតាកែវមានទុន៧លានដុល្លារនិងអាចបង្កើតការងារបាន៣.២៥៨កន្លែង។
៣-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ នៅខេត្តកំពង់ស្ពឺមានទុន៥,៥លានដុល្លារនិងអាចបង្កើតការងារបាន ១.០៧៦កន្លែង។
៤-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់នៅខេត្តកំពង់ស្ពឺមានទុន៥,១លានដុល្លារនិងអាចបង្កើតការងារបាន២.១៤៨កន្លែង។
៥- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខេត្តកំពង់ស្ពឺមានទុន១៣,២លានដុល្លារនិងអាចបង្កើតការងារបាន ២.៩៥៥កន្លែង។
៦- គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ នៅ រាជធានីភ្នំពេញមានទុន៥,១លានដុល្លារនិងអាចបង្កើតការងារបាន២៣៨កន្លែង។
៧- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌក្នុងផ្ទះ នៅខេត្តកំពង់ស្ពឺ មានទុន៦,៤លានដុល្លារនិងអាចបង្កើតការងារបាន៥៣១កន្លែង។
៨- គម្រោងបង្កើតរោងចក្រផលិតស្បែកជើង នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ៦,៤លានដុល្លារនិងអាចបង្កើតការងារបាន១.៤៧៨កន្លែង។
៩-គម្រោងបង្កើតរោងចក្រផលិតកាបូប កាត់ដេរសម្លៀកបំពាក់ ខ្សែកាត ម៉ាស និងអៀម នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,៨លានដុល្លារនិងអាចបង្កើតការងារបាន១.២៦៣កន្លែង។
១០-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅរាជធានីភ្នំពេញ ក្នុងទុនវិនិយោគ៥,៥លានដុល្លារនិងអាចបង្កើតការងារបាន ២.៦១០កន្លែង។
១១-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខេត្តកណ្តាល ក្នុងទុនវិនិយោគ៥,៥លានដុល្លារនិងអាចបង្កើតការងារបាន ២.០៤៧កន្លែង។
១២-គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ៥,៤លានដុល្លារនិងអាចបង្កើតការងារបាន ២.១៣៥កន្លែង។
១៣-គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ៥,២លានដុល្លារនិងអាចបង្កើតការងារបាន ៧៩៨កន្លែង។
១៤-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើងក្នុងរាជធានីភ្នំពេញ ក្នុងទុនវិនិយោគ៥,១លានដុល្លារនិងអាចបង្កើតការងារបាន៧៩៨កន្លែង។
១៥-គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំនៃគ្រឿងសង្ហារិមធ្វើពីលោហៈធាតុ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ៩លានដុល្លារនិងអាចបង្កើតការងារបាន៥០០កន្លែង។
១៦-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ (ក្រូណូដាក់ឯកសារ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ៣លានដុល្លារនិងអាចបង្កើតការងារបាន ៣៥០កន្លែង។
១៧-គម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡាធ្វើពីស្បែក និងក្រណាត់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញក្នុងទុនវិនិយោគ៦០០ពាន់ដុល្លារនិងអាចបង្កើតការងារបាន២០០កន្លែង៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់