ព័ត៌មានជាតិ
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
វិនិយោគិនហុងកុង មានគម្រោងបង្កើតរោងចក្រកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០កន្លែង។ នេះបើតាមការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ថ្លែងប្រាប់កម្ពុជាថ្មី នាថ្ងៃទី ០៧ មីនានេះ លោក វ៉ី សំណាង បានឱ្យដឹងថា តាមការពិភាក្សាជំហានដំបូងនេះ វិនិយោគិនហុងកុង នឹងបង្កើតរោងចក្រផលិតកាបូប ដែលអាចផ្តល់ការងារដល់ពលរដ្ឋនៅក្នុងតំបន់ជាង ១២០០០នាក់។
លោកអភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ស្ពឺស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកវិនិយោគទាំងអស់ ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ដែលមានបំណងបង្កើតរោងចក្រគ្រប់វិស័យ ដូចជា រោងចក្រកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ជាដើម ពោលគឺមិនទទួលតែរោងចក្រផលិតអាភៀន និងអាវុធខុសច្បាប់ ក្រៅពីនេះទទួលទាំងអស់។

ជាក់ស្តែងលោក វ៉ី សំណាង បានឱ្យដឹងថា ស្អែកនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញបើកសម្ពោធដាក់ដំណើរការរោងកច្រសម្លៀកបំពាក់ស្បែកជើងមួយ នៅខេត្តកំពង់ស្ពឺផងដែរ។
លោក វ៉ី សំណាង បានបង្ហើបឱ្យដឹងទៀតថា នៅចុងខែនេះ លោកនឹងអញ្ជើញទៅទីក្រុងហុងកុង ដើម្បីធ្វើបទបង្ហាញអំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទៅដល់អ្នកវិនិយោគិន ១២០ក្រុមហ៊ុន ដែលមានការចាប់អារម្មណ៍ចង់វិនិយោគគម្រោងនានា នៅខេត្តកំពង់ស្ពឺ។ លោក អភិបាលខេត្តរំពឹងថា ក្រោយជំនួបនេះ នឹងមានរោងចក្រសហគ្រាសជាច្រើន បង្កើតឡើងនៅទឹកដីខេត្តកំពង់ស្ពឺ និងផ្តល់ការងាររាប់ម៉ឺនកន្លែងបន្ថែមទៀត។ បើតាមលោក វ៉ី សំណាង គម្រោងនេះ លោកទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរួចហើយ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមានសក្តានុពល ដែលទទួលបានគម្រោងបង្កើតរោចក្រច្រើនជាងគេ នៅដើមឆ្នាំ ២០២៣នេះ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង