Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករ​តាមវិស័យនានា ៣ម៉ឺននាក់

បានផុស

នៅ

នៅដើមឆ្នាំ ២០២៣នេះ ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករជាច្រើនពាន់នាក់ ទៅតាមវិស័យផ្សេងៗ ខណៈគម្រោងបង្កើតរោងចក្រសហគ្រាសក៏មានកំណើនច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងទិវា​អន្តរជាតិ​នារី ៨ មីនា ខួបលើកទី១១២ នៅវិមាន​សន្តិភាពថា នៅដើមឆ្នាំ ២០២៣នេះ មានរោងចក្រប្រមាណ ៧១ បានបិទទ្វារ មានកម្មករ-កម្មការិនីជាង ៣២០០០នាក់ ក្នុងនោះ ស្រ្តី ២៦០០០នាក់។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅខេត្តកំពង់ស្ពឺឯណោះ មានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់។

ទាក់ទិននឹងតម្រូវការកម្លាំងពលកម្មនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កកម្ពុជាថ្មីថា ជាការពិត​ណាស់ នៅតាមកសិដ្ឋាន រោងកច្រសហគ្រាស ក្រុមហ៊ុនសាងសង់នានា កំពុងមានតម្រូវការកម្មករ និងកម្លាំង​ពលកម្មជាច្រើននាក់។

លោកបន្តដូច្នេះថា« គេកំពុងអត់ការងារធ្វើ យើងត្រូវការកម្មករ…បងប្អូនអត់មានការងារធ្វើអាចមករកការងារ​នៅខេត្តកំពង់ស្ពឺសិនទៅ ព្រោះកំពុងត្រូវការកម្មករច្រើន»។

លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវតាមរយៈកម្ពុជាថ្មី ដើម្បីជាសារទៅដល់កម្មករ កម្មការិនី ដែលមិនទាន់មាន​ការងារធ្វើ អាចទៅធ្វើការនៅខេត្តកំពង់ស្ពឺ ដែលមានចម្ងាយត្រឹមតែ ៤៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ។

ស្របពេលដែលខេត្តនេះ មានតម្រូវការកម្លាំងពលកម្មច្រើន ក៏មានវិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រផលិតកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០នាក់បន្ថែមទៀត ដោយបានពិភាក្សាគ្នាជំហានដំបូង​រួចហើយ កាលពីថ្ងៃទី ០៧ មីនា។ ពាក់ព័ន្ធនឹងគម្រោងនេះ លោក វ៉ី សំណាង បានឱ្យដឹងថា ខេត្តកំពង់ស្ពឺស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះអ្នកវិនិយោគទាំងអស់ ទាំងវិនិយោគិន​ជាតិ និងអន្តរជាតិ ដែលមានបំណងបង្កើតរោងចក្រគ្រប់វិស័យ ដូចជា រោងចក្រកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ជាដើម។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តមានសក្តានុពលផ្នែកឧស្សាហកម្ម ដែលទទួលបានគម្រោងបង្កើតរោចក្រច្រើន​ជាងគេ ពោលគឺជិត ១០រោងចក្រសហគ្រាស នៅដើមឆ្នាំ ២០២៣នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម