Connect with us

សេដ្ឋកិច្ច

២១ឆ្នាំមកនេះ កូរ៉េ បានផ្តល់ឥណទានសម្បទាន​ជាង ១ ៨០០ លានដុល្លារអាមេរិក ដល់កម្ពុជា

បានផុស

នៅ

គិតចាប់ពីឆ្នាំ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុប​ប្រមាណជា ១ ៨០០ លាន ដុល្លារអាមេរិក ។ ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF/ Korea Eximbank  ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០០ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្នែកតាម វិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន) អប់រំ, សុខាភិបាល ថាមពល, ធារាសាស្ត្រ, ទឹកស្អាត និងប្រព័ន្ធចម្លោះទឹកកខ្វក់ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងអរគុណចំពោះរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀង ក្របខណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ដែលត្រូវបានចុះ ហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋ- មន្តី នៅវិមានសន្តិភាព ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា- សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ លានដុល្លារអាមេរិក ដែលជាចំណងដៃដ៏ ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណង​មិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនេះ នៅក្នុងជំនួបជាមួយលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុន សាធារណរដ្ឋកូរ៉េ នាឱកាសដែលលោកស្រី បានដឹកនាំគណៈប្រតិភូមក​ចូលរួមកិច្ចប្រជុំពិ​គ្រោះយោបល់ គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ។

នាជំនួបនេះ ភាគីទាំងពីរបានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទាន​អភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍ សង្គម- សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្ត្រ (Landmark) នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម៩ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម