សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ ថយចុះរង្វង់ ២១ ភាគរយ រយៈពេល ២ខែដើមឆ្នាំនេះ
រយៈពេល២ខែ ដើមឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ គិតជាទឹកប្រាក់ជាង ៦ ៨០០ លានដុល្លារ ពោលគឺមានការថយចុះប្រមាណជាង ២១ ភាគរយ បើធៀបទៅរយៈពេលដូចគ្នា ឆ្នាំ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ មីនានេះ។
បើតាមប្រភពដដែល បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ៣ ២៨៥ លានដុល្លារ ថយចុះ ៨ភាគរយ។ ដោយឡែកសម្រាប់ការនាំចូលមានទឹកប្រាក់ជាង ៣ ៥៦២ លានដុល្លារអាមេរិក បានថមថយ ៣១ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។
សម្រាប់ទំនិញដែលកម្ពុជា មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ឧបករណ៍ថតសំឡេង ទូរទស្សន៍ និងសម្ភារៈផ្សេងៗទៀត មានតម្លៃជាង ៤៥៧ លានដុល្លារ កើនឡើងជាង ៩៨ ភាគរយ, សម្រាប់ធញ្ញជាតិ មានជាង ៣១១ លានដុល្លារ កើនឡើង ៤២ ភាគរយ, បន្លែបរិភោគ ឫស និងមើម មានជាង ១៧៥ លានដុល្លារ កើនឡើង ៣៧ ភាគរយ, ផ្លែឈើ និងគ្រាប់ផ្លែឈើ ជាង ១០៦ លានដុល្លារ កើនឡើងជិត ៣៤ ភាគរយ, កៅស៊ូ និងផលិតធ្វើពីកៅស៊ូ ជាង ១១៤ លានដុល្លារ កើនឡើង ៦៣ ភាគរយ។
ដោយឡែក ផលិតផលសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ការនាំចេញមានទឹកប្រាក់ជាង ៦៧៦ លានដុល្លារ ថយចុះជាង ៣១ ភាគរយ, ស្បែកជើង ស្រោមជើង និងផលិតផលប្រហាក់ប្រហែល ជាង ២០០ លានដុល្លារ ថយចុះជាង ២៧ ភាគរយ។
សូមបញ្ជាក់ថា រយៈពេល ២ខែ ដើមឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសគោលដៅសំខាន់ៗជាច្រើន ក្នុងនោះ នាំចេញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ១ ១២៩ លានដុល្លារ ថយចុះ ២០ ភាគរយ, វៀតណាម ជាង ៤៩១ លានដុល្លារ កើនឡើងជាង ៣៦ ភាគរយ, ចិន ១៩៨ លានដុល្លារ ថយចុះជាង ៥ ភាគរយ, ជប៉ុន ជាង ២០៥ លានដុល្លារ កើនជិត ២ ភាគរយ, ថៃ មានជាង ២០៤ លានដុល្លារ កើន ១៣ ភាគរយ។
ក្រៅពីនេះកម្ពុជា ក៏បាននាំចេញទៅប្រទេសផ្សេងៗជាច្រើនទៀត ដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជាផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា