Connect with us

ព័ត៌មានជាតិ

រយៈពេល ២ខែ កម្ពុជា ទទួលចំណូលពីការ​នាំចេញអង្ករ​បានជាង ៧២ លានដុល្លារ

បានផុស

នៅ

កម្ពុជា បាននាំចេញអង្ករបានចំនួនជិត ១០ម៉ឺនតោន ទៅកាន់ទីផ្សារចំនួន ៣៨ប្រទេស តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤០ ក្រុមហ៊ុន ដោយទទួលបានថវិកាប្រមាណ ៧២,៦៧លានដុល្លារ ត្រឹមរយៈពេល ២ខែ ដើមឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោម​ទីផ្សារ​ចំនួន ៣៨ ប្រទេស​នោះ កម្ពុជា នាំចេញទៅប្រទេស​ចិន និង​តំបន់​ស្វយ័ត​ហុងកុងបាន​ចំនួន ៤៩ ០៥៦ តោន ឬ​ស្មើនឹង ៥០,៣៣​ភាគរយ គិត​ជា​ទឹកប្រាក់ ចំនួន ៣៣,៩៣ លាន​ដុល្លារ ប្រទេស​នៅក្នុង​ទ្វីបអឺរ៉ុប​ចំនួន ២១ សម្រេចបាន​ចំនួន ៣៨ ៤៥៦ តោន​ដែល​គិត​ជា ទឹកប្រាក់​មាន​ចំនួន ២៧,២៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ចំនួន ៤ ៤០៩ តោន ដែល​គិត​ជា ទឹកប្រាក់​មាន​ចំនួន ៣,០២ លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេងៗ នៅ​អាហ្វ្រិក អូស្ត្រាលី ម​ជ្ឈឹ​ម​បូព៌ា តួ​ក​គី រុស្ស៊ី សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នានា បាន​ចំនួន ៥ ៥៤៦ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៨,១៤ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​របាយការណ៍បង្ហាញថា អង្ករ​ក្រអូប​ប្រណីត​ដែលមាន​ពូជស្រូវ​ផ្ការំដួល​បាន​ចំនួន ៤៩ ៣៨១ តោន, អង្ករ​សែន​ក្រអូប ចំនួន ៣៦ ៤៩៥ តោន, អង្ក​រស ចំនួន ៦ ៤៦១ តោន, អង្ករ​ចំហុយ​ចំនួន ២ ៨៩០ តោន, និង​អង្ករ​សរីរាង្គ​ចំនួន ២២៨៤ តោន​។

ដោយឡែក ក្នុង​រយៈពេល ២​ខែនេះ កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅកាន់​ប្រទេសជិតខាង​បាន​ចំនួន ៨៧១៣១៩ តោន ​ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ២១៧,៨២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម