ព័ត៌មានជាតិ
គម្រោងជលយានដ្ឋាន នឹងកាត់បន្ថយលំហូរចេញថវិកាទៅប្រទេសជិតខាង
ការបង្កើតឱ្យមានជលយានដ្ឋាន នឹងជួយឱ្យកម្ពុជា មានអ្នកបច្ចេកទេសស្ទាត់ជំនាញលើការជួសជុលទូក ឬកាណូត របស់ប្រជានេសាទដែលខូច ដោយមិនចាំបាច់យកទៅជួសជុលនៅប្រទេសជិតខាង កាត់បន្ថយលំហូរថវិកាចេញពីប្រទេស។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់គម្រោងជលយានដ្ឋាន ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីស្រុកស្ទឹងហាវផងដែរ កាលពីថ្ងៃ សុក្រ កន្លងទៅ។

លោក ឡុង ឌីម៉ង់ បានលើកឡើងថា គម្រោងសាងសង់ជលយានដ្ឋាននេះ ជាគម្រោងវិនិយោគដ៏ល្អ ដែលមានលក្ខណៈស្របទិសជាមួយនឹងផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយត្រូវបានរំពឹងថា នឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជានេសាទនៅក្នុងខេត្តជាប់មាត់សមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ទៀតថា កន្លងមកនៅពេលដែលទូក ឬការណូតរបស់បងប្អូនប្រជានេសាទខូច តែងនាំយកទៅជួសជុលនៅប្រទេសជិតខាង ដែលការណ៍នេះ នាំឱ្យមានការប្រឈមនឹងគ្រោះថ្នាក់នានា ខាតពេលវេលា និងចំណាយថវិកាខ្ពស់ ដូច្នេះការបង្កើតឱ្យមានជលយានដ្ឋាននៅក្នុងស្រុក មិនត្រឹមតែជំរុញការលើកទឹកចិត្ត បណ្តុះបណ្តាលជំនាញ បច្ចេកទេសក្នុងការជួសជុលដល់ប្រជាពលរដ្ឋកាន់តែស្ទាត់ជំនាញបន្ថែមមួយកម្រិតទៀតប៉ុណ្ណោះទេ គឺនឹងចូលរួមកាត់បន្ថយលំហូរថវិកាទៅកាន់ប្រទេសជិតខាងមួយកម្រិតបន្ថែមទៀតផង។
ការលើកឡើងរបស់លោកអភិបាលរងខេត្តបែបនេះ ទទួលបានការសាទរពីប្រជានេសាទនៅក្នុងតំបន់ ជាពិសេសបងប្អូនប្រជានេសាទនៅស្រុកស្ទឹងហាវផ្ទាល់៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ