ព័ត៌មានជាតិ
ខេត្តក្រចេះមានរោងចក្រពីរកន្លែង មួយថ្ងៃអាចកែច្នៃផលដំឡូងមីរាប់រយតោនពីកសិករ
ខេត្តក្រចេះមានរោងចក្រកែច្នៃដំឡូងមីពីរកន្លែងដែលវិនិយោគដោយកូរ៉េនិងចិន ដែលក្នុងមួយថ្ងៃអាចប្រមូលទិញកសិផលរបស់កសិករនិងកែច្នៃផលដំឡូងមីរាប់រយតោន។

កាលពីពេលថ្មីៗនេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័នសម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥បានដឹកនាំគណៈប្រតិភូចុះទៅទស្សនកិច្ចក្រុមហ៊ុន Sing Song Industrial (Cambodia) Co., Ltd. ដើម្បីស្វែងយល់បន្ថែមអំពីខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន មានទីតាំងស្ថិតភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ក្រុមហ៊ុន Sing Song Industrial (Cambodia) Co., Ltd វិនិយោគដោយកូរ៉េ។ ក្រុមហ៊ុននេះបានបោះទុនប្រមាណ ៣០ លានដុល្លារអាមេរិក សាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដីទំហំជិត ២៣ ហិកតា ស្ថិតនៅខេត្តក្រចេះ ដោយចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ២០១៦ ដោយប្រមូលទិញដំឡូងពីប្រជាកសិករនៅក្នុងខេត្តកែច្នៃជាម្សៅដំឡូងមី។
ក្រុមហ៊ុនមានសមត្ថភាពអាចផលិតចេញជាម្សៅដំឡូងមីបានក្នុងមួយថ្ងៃចំនួន ២៤០ តោន និងតម្រូវការដំឡូងមីស្រស់ជារៀងរាល់ថ្ងៃប្រមាណ ៨៩០តោន។

ទន្ទឹមនេះ ខេត្តក្រចេះក៏នៅមានរោងចក្រកែច្នៃដំឡូងមីស្រស់ចេញជាម្សៅដំឡូងមីមួយទៀតគឺ Green Leader (Cambodia) Co., Ltd ក្រោមការដាក់ទុកវិនិយោគរបស់ក្រុមហ៊ុនចិន លើទំហំទឹកប្រាក់ប្រមាណជា ២០លានដុល្លារអាមេរិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ។
ក្រុមហ៊ុនមួយនេះ បានដំណើរការកែច្នៃម្សៅដំឡូងមី កាលពីកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីបានប្រមាណ ១៣០ពាន់ក្នុងមួយឆ្នាំ និងស្រូបយកវត្ថុធាតុដំឡូងមីស្រស់ចំនួន ៥០០ពាន់តោនផងដែរ។

តាមមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះនៅក្នុងសន្និសីទ «ភាពជោគជ័យរយៈពេល ៥ ឆ្នាំរបស់ខេត្តក្រចេះ» ខេត្តក្រចេះមានក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន បានមកវិនិយោគសម្បទានដីសេដ្ឋកិច្ចលើផ្ទៃដី ១៩៨.៩៧០ ហិកតា ដែលក្នុងនោះលើការដាំដុះកៅស៊ូចំនួន ៥៤.៤៤៥ហិកតា, ដំឡូងមីចំនួន ១.០០០ហិកតា, ចេកអំបូងលឿងចំនួន ៣.៤៥៥ ហិកតា, អំពៅចំនួន ៦.០០០ ហិកតា, ម៉ៃសាក់ចំនួន ១.៦៥១ ហិកតា, ស្វាយចន្ទីចំនួន ៣.៤៩៧ ហិកតា និងឈើហូបផ្លែចំនួន ៦៨១ ហិកតា៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់