Connect with us

សេដ្ឋកិច្ច

ធនាគារមួយនៅប្រទេសស្វ៊ីស ក៏កំពុងដាំក្បាលចុះដែរ! 

បានផុស

នៅ

ភាគហ៊ុននៅក្នុងធនាគារ Credit Suisse បានធ្លាក់ចុះ និងធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុធំៗផ្សេងទៀតនៅអឺរ៉ុបមិនស្រួលចិត្ត ខណៈមានការភ័យខ្លាចកាន់តែខ្លាំង អំពីបញ្ហានៅក្នុងប្រព័ន្ធធនាគារពិភពលោក បន្ទាប់ពីការដួលរលំធនាគារនៅសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគហ៊ុនរបស់ធនាគារ Credit Suisse បានបាត់បង់ច្រើនជាងមួយភាគបួនកាលពីថ្ងៃពុធទី១៥ខែមីនា ពោលគឺបានឈានដល់កម្រិតទាបបំផុត បន្ទាប់ពីម្ចាស់ភាគហ៊ុនធំជាងគេរបស់ខ្លួន គឺធនាគារជាតិអារ៉ាប៊ីសាអូឌីត បានប្រាប់សារព័ត៌មានថា ខ្លួននឹងមិនបញ្ចូលលុយបន្ថែមទៀតទៅក្នុងធនាគារនេះទេ។

ភាពចលាចលនេះ បានបណ្តាលឲ្យមានការផ្អាកដោយស្វ័យប្រវត្តិ ក្នុងការជួញដូរភាគហ៊ុនធនាគារ Credit Suisse នៅទីផ្សារប្រទេសស្វីស ហើយបានធ្វើឲ្យភាគហ៊ុននៅក្នុងធនាគារអឺរ៉ុបផ្សេងទៀតធ្លាក់ចុះ ដោយខ្លះធ្លាក់ដល់ពីរខ្ទង់ឯណោះ។

រឿងនេះ ក៏បានបង្កឲ្យមានការភ័យខ្លាចថ្មីទៀតផងដែរ អំពីស្ថានភាពរបស់ស្ថាប័នហិរញ្ញវត្ថុ បន្ទាប់ពីការដួលរលំធនាគារ Silicon Valley និង Signature Bank នៅសហរដ្ឋអាមេរិក។

ភាគហ៊ុនរបស់ធនាគារ Credit Suisse បានបាត់បង់ប្រហែល៣០% ដោយធ្លាក់ចុះដល់ប្រហែល ១.៧៣ដុល្លារក្នុងមួយហ៊ុន។ នៅកម្រិតទាបបំផុត តម្លៃបានធ្លាក់ចុះជាង៨៥%ឯណោះកាលពីខែកុម្ភៈឆ្នាំ២០២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ សម្តេច ហ៊ុន សែន អំពាវនាវពលរដ្ឋកម្ពុជា កុំស្លន់ស្លោរ រឿងដួលរលំធនាគារអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ៤ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

Jeon Ji Hyun
ជីវិតកម្សាន្ដ៤ នាទីutes មុន

តួឯកស្រី «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បង់ពន្ធរាប់ម៉ឺនដុល្លារ ក្រោយស៊ើបអង្កេត២ឆ្នាំពាក់ព័ន្ធអចលនទ្រព្យ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​អ្នក​គ្រូ​មាន​ប្រវត្តិ​បាក់ទឹកចិត្ត​​ចាក់​សម្លាប់សិស្ស​​​កុមារី​អាយុ​​ទើប​៨​ឆ្នាំ​​​​នៅ​កូរ៉េខាងត្បូង​

នយោបាយ៧ នាទីutes មុន

សម្ដេច ហ៊ុន សែន «ទោះបីជាឪពុកនាយករដ្ឋមន្ត្រី តែខ្ញុំមិនលូកលាន់កិច្ចការនាយករដ្ឋមន្ត្រីទេ»

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម