សេដ្ឋកិច្ច
Credit Suisse ចង់ខ្ចីប្រាក់ដល់ទៅ ៥៤ពាន់លានដុល្លារពី ធនាគារជាតិស្វីស
ក្រុមហ៊ុន Credit Suisse Group AG បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៦ខែមីនានេះថា ខ្លួនមានបំណងខ្ចីប្រាក់រហូតដល់ទៅ៥០ពាន់លានហ្វ្រង់ស្វីស (៥៤ពាន់លានដុល្លារ) ពីធនាគារជាតិស្វីស (SNB) នៅក្នុងអ្វីដែលគេហៅថា “សកម្មភាពមិនរារែក ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលរបស់ខ្លួន”។

រឿងដែលបានគ្រោងទុកនេះ កើតឡើងបន្ទាប់ពីនិយតករស្វ៊ីស សន្យាផ្តល់សាច់ប្រាក់ងាយស្រួលដល់ធនាគារ Credit Suisse ក្នុងទង្វើមិនធ្លាប់មានពីមុនមកដោយធនាគារកណ្តាល បន្ទាប់ពីភាគហ៊ុនរបស់អ្នកផ្តល់ប្រាក់កម្ចីស្វ៊ីស ធ្លាក់ចុះដល់ទៅ៣០ភាគរយកាលពីថ្ងៃពុធទី១៥ខែមីនា។
ដោយយោងទៅលើការខ្ចីប្រាក់ដែលបានគ្រោងទុក ធនាគារនេះនិយាយថា “សាច់ប្រាក់ងាយស្រួលបន្ថែមនេះ នឹងគាំទ្រដល់អាជីវកម្មស្នូល និងអតិថិជនរបស់ធនាគារ Credit Suisse”។

ភាគហ៊ុនរបស់ធនាគារ Credit Suisse បានបាត់បង់ច្រើនជាងមួយភាគបួននៃតម្លៃរបស់ពួកគេកាលពីថ្ងៃពុធទី១៥ខែមីនា ពោលគឺបានឈានដល់កម្រិតទាបបំផុត បន្ទាប់ពីម្ចាស់ភាគហ៊ុនធំជាងគេរបស់ធនាគារស្វីសមួយនេះ គឺធនាគារជាតិអារ៉ាប៊ីសាអូឌីត បានប្រាប់សារព័ត៌មានថា ខ្លួននឹងមិនបញ្ចូលលុយបន្ថែមទៀតទៅក្នុងធនាគារនេះទេ។
រឿងនេះ បានបង្កឲ្យមានការភ័យខ្លាចថ្មីទៀត អំពីស្ថានភាពរបស់ស្ថាប័នហិរញ្ញវត្ថុ បន្ទាប់ពីការដួលរលំធនាគារ Silicon Valley និង Signature Bank នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?