Connect with us

សេដ្ឋកិច្ច

ធនាគារមួយទៀតរបស់ អាមេរិក ក៏កំពុងដាំក្បាលចុះក្រោម

បានផុស

នៅ

មន្ត្រីនៅធនាគារ First Republic ដែលមានមូលដ្ឋាននៅទីក្រុង San Francisco របស់សហរដ្ឋអាមេរិកបាននិយាយថា ភាគហ៊ុនធនាគារបស់ពួកគេកំពុងធ្លាក់ចុះ ហើយអាចនឹងក្ស័យធនបិទទ្វារផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នធនាគារ First Republic មានចំនួនអ្នកដាក់ប្រាក់បញ្ញើដែលមិនមានការធានារ៉ាប់រងច្រើន ដូចធនាគារអាមេរិកចំនួន ២ ផ្សេងទៀតដែលបានប្រកាសដួលរលំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណា មេ​ដឹក​នាំ​ធនាគារ​ធំៗ​ចំនួន ១១ កំពុង​សន្យា​ធានាដោះស្រាយបញ្ហានេះផងដែរ ។

បន្ទាប់ពីអ្នកវិនិយោគមានការព្រួយបារម្ភថា អតិថិជនអាចដកប្រាក់របស់ពួកគេចេញពីធនាគារ First Republic, ភាគហ៊ុនរបស់អ្នកផ្តល់ប្រាក់កម្ចីក្នុងតំបន់បានធ្លាក់ចុះជាង ៦០ ភាគរយ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ បានជំរុញឲ្យអ្នកដឹកនាំនៅស្ថាប័នហិរញ្ញវត្ថុចំនួន ១១ រួមទាំងក្រុមហ៊ុនហិរញ្ញវត្ថុ JP Morgan Chase និងធនាគារ Bank of America ព្រមព្រៀងគ្នាដាក់ប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះវិបត្តិមួយនេះ ។

ស្របពេលជាមួយគ្នានេះ និយតករនៅធនាគារកណ្តាល រួមទាំងនាយកដ្ឋានរតនាគារ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានស្វាគមន៍ចំពោះការបង្ហាញការគាំទ្រនេះ ហើយបានលើកឡើងថា វាបង្ហាញពី “ភាពធន់” នៃប្រព័ន្ធធនាគាររបស់អាមេរិកមិនឲ្យមានការដួលរលំបន្ថែមទៀត ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះធនាគារចំនួន ២ របស់អាមេរិក ដូចជា ធនាគារ Silicon Valley និងធនាគារ Signature Bank បានប្រកាសក្ស័យធន បន្ទាប់ពីអតិថិជននាំគ្នាសម្រុកដកលុយចេញពីធនាគារ ដោយសារតែវិបត្តិសេដ្ឋកិច្ច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកស្គាល់ធនាគារធំៗចំនួន ៥ របស់ អាមេរិក ដែលប្រកាសក្ស័យធន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម