Connect with us

សេដ្ឋកិច្ច

តម្លៃខ្នុរនៅ វៀតណាម ឡើងថ្លៃគុណនឹង ៧ ក្រោយមានទីផ្សារពី ចិន

បានផុស

នៅ

តម្លៃខ្នុររបស់ប្រទេសវៀតណាមបានកើនឡើង ៦ ទៅ ៧ ដង​ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលឈ្មួញបង្កើនការបញ្ជាទិញ​ដើម្បីនាំចេញទៅទីផ្សារចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការស្ទង់មតិនៅខេត្តភាគខាងត្បូងចំនួន ៥ ដូចជា ខេត្ត Dong Nai, ខេត្ត An Giang, ខេត្ត Dong Thap, ខេត្ត Vinh Long និងខេត្ត Tien Giang បានឲ្យដឹងថា បច្ចុប្បន្នខ្នុរគឺលក់ក្នុងតម្លៃ ១.៩១ ដុល្លារ​ ទៅ ២ ដុល្លារ ក្នុងមួយគីឡូក្រាមនៅកសិដ្ឋាន ។

កាលពីឆ្នាំមុន កសិករវៀតណាម​បានលើកឡើងថា ខ្នុរមានតម្លៃត្រឹមតែ ០.៣០ ដុល្លារប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយក៏មិនសូវជាមានឈ្មួញទិញផងដែរ ប៉ុន្តែឥឡូវនេះ​តម្លៃ​បានហក់ឡើងគុណនឹង ៧ ដង ហើយ​ឈ្មួញក៏​កំពុងសម្រុកទិញយ៉ាងខ្លាំងផងដែរ ។

ដោយឡែកអាជីវកររៀបរាប់ដែរថា ការ​ឡើង​ថ្លៃ​នេះ​ គឺដោយសាតែ​តម្រូវ​ការ​បរទេស​កាន់​តែ​ខ្ពស់ ហើយទីផ្សារដែលពេញនិយមខ្លាំងនោះ គឺប្រទេសចិន ដោយពួកគេបញ្ជាទិញជាច្រើនតោនក្នុងមួយថ្ងៃៗ ពេលខ្លះ​បរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់តម្រូវ​ការទៀតផង ។

ទោះយ៉ាងណា បន្ទាប់ពីរងគ្រោះដោយជំងឺរាតត្បាតកូវីដ កសិករវៀតណាមបានកាត់បន្ថយតំបន់ដាំដុះខ្នុរ ដូច្នេះទិន្នផលផ្លែនៅឆ្នាំនេះគឺទាបជាងឆ្នាំមុនពី ២០ ទៅ ៣០ ភាគរយ ខណៈនៅខេត្ត Tien Giang កសិករជាច្រើនបានប្តូរមកដាំទុរេន ឬពោត ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ VN Express

ចុចអាន ៖ មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ១១ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១៧ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា២៤ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

Sokha Hotels

ព័ត៌មានពេញនិយម