Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ជំរុញឱ្យក្រុមហ៊ុនចិន​មកវិនិយោគអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានជំរុញឱ្យក្រុមហ៊ុន China Metro Group របស់ចិនពិនិត្យលទ្ធភាពក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាង និងអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅកម្ពុជា ដើម្បីដោះស្រាយការកកស្ទះ និងកាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧មីនានៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Li Kuo តំណាង​ក្រុមហ៊ុន China Metro Group និងគណៈប្រតិភូ ចូលជួបពិភាក្សាការងារ អំពីឱកាសវិនិយោគទៅ​លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ។

ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង ដើម្បីឱ្យក្រុមហ៊ុនអាចស្វែងយល់អំពីគម្រោងការសិក្សានានា ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីដោះស្រាយការកកស្ទះ និងជំរុញ​កាត់បន្ថយចំណាយលើការប្រើប្រាស់សេវាដឹកជញ្ជូនក្នុងទីក្រុង។

លោកLi Kuo តំណាងក្រុមហ៊ុន China Metro Group បានជម្រាបជូនអំពីសកម្មភាពការងារ បទពិសោធន៍​របស់ក្រុមហ៊ុន ដែលជាសាជីវកម្មធំមួយនៅប្រទេសចិន ក្នុងការអនុវត្តការងារ​សាងសង់ហេដ្ឋារ​ចនាសម្ព័ន្ធទាំង​នៅក្នុងតំបន់ និងពិភពលោក។

លោកទេសរដ្ឋមន្ត្រី បានបង្ហាញនូវគម្រោងសិក្សាមួយចំនួន ដែលក្រសួងកំពុងស្ថិតក្នុងការសិក្សា ព្រមទាំងកំពុង​លើកទឹកចិត្តឱ្យក្រុមហ៊ុន ឬដៃគូអភិវឌ្ឍន៍នានាចូលរួមក្នុងការវិនិយោគ ដែលក្នុងនោះរួមមាន៖ ការសិក្សាគម្រោង​តភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះភ្នំពេញថ្មី ការសិក្សាគម្រោងតភ្ជាប់ផ្លូវរថភ្លើងពីព្រលានយន្តហោះថ្មីខេត្តសៀមរាប ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស ដែលមាន​លក្ខណៈពហុមធ្យោបាយ និងបណ្តាគម្រោងសាងសង់ធំៗជាច្រើនទៀត រួមមានគម្រោង​អភិវឌ្ឍន៍ហេដ្ឋា​រចនាសម្ព័ន្ធដឹកជញ្ជូននានា ដែលក្រសួងសម្រេចបាន និងកំពុងធ្វើការអភិវឌ្ឍ ដូចជាផ្លូវល្បឿនលឿន ភ្នំពេញ​-ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គម្រោងសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើង​ល្បឿនលឿន។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកវិនិយោគិន តាមរយៈច្បាប់វិនិយោគ ដែលអនុញ្ញាតឱ្យមានកិច្ចសន្យារយៈពេលវែង ការបើកចំហរលើការវិនិយោគលើគ្រប់វិស័យ និងការអនុគ្រោះពន្ធ ជាដើម។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណដល់លោកទេសរដ្ឋមន្ត្រី​ចំពោះទស្សនវិស័យទៅលើការ​អភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការចូលរួមបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម