Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ ការប្រើប្រាស់ប្រាក់រៀល​ជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ​រឹងមាំ

បានផុស

នៅ

ការប្រើប្រាស់រូបិយវត្ថុជាតិ នៅក្នុងសេដ្ឋកិច្ចពិតជាមានសារៈសំខាន់ក្នុងការពង្រឹងឯករាជ្យនយោបាយរូបិយវត្ថុ ដើម្បីរួម​ចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិខាងក្រៅ។ លោកស្រីបណ្ឌិត ជា សិរី ទេសាភិ​បាលរង នៃធនាគារជាតិកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ វាក៏នឹងចូលរួមចំណែកក្នុងការពង្រឹងអធិបតេយ្យភាព សេដ្ឋកិច្ចអត្តសញ្ញាជាតិសាមគ្គីភាព និងការរីក​ចម្រើន​សេដ្ឋកិច្ចនិងសង្គមផងដែរ។

ថ្លែងក្នុងឱកាសខួបលើកទី៤៣នៃការដាក់ឱ្យដំណើរការចាយប្រាក់រៀលឡើងវិញ កាលពីថ្ងៃ ចន្ទ ម្សិលមិញ លោកស្រី ជា សិរី បានលើកឡើងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងផ្ដល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជា ក្នុងការ​អនុវត្ត​នយោបាយ​រូបិយប័ណ្ណវត្ថុ និងអត្រាប្ដូរប្រាក់កាន់តែមានសុខភាពជាពិសេសការកំណត់អត្រាការប្រាក់គោល និងការផ្ដល់​សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ចដែលអាចមានឥទ្ធិពល​ទៅលើអត្រាការប្រាក់ទីផ្សារការវិនិយោគ​និងផលិត​កម្មនឹងឈានទៅជំរុញឲ្យមានការបង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោកស្រី បានបន្តថា« ប្រាក់រៀលជារូបិយវត្ថុជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ពិតជាបានរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពាណិជ្ជកម្មពង្រឹងអធិបតេយ្យភាព សេដ្ឋកិច្ចអត្តសញ្ញាជាតិ​សាមគ្គីភាពនិងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម»។

ជាក់ស្តែងតាមបទពិសោធន៍វិបត្តិកូវីដ១៩ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើន ដែលមានឯករាជ្យផ្នែករូបិយវត្ថុបានអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្មយ៉ាងសកម្មតាមរយៈការកាត់បន្ថយអត្រាការប្រាក់គោល និងកម្មវិធីចាក់បញ្ចូលសាច់ប្រាក់ក្នុងទីផ្សារដែលបានរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញបានឆាប់រហ័សនៅពេលសេដ្ឋកិច្ចប្រឈមនឹងការកើនឡើងខ្ពស់នៃអត្រាអតិផរណា ដែលជាចម្បងបណ្ដាល​មកពីការកើនឡើង​ថ្លៃប្រេង​ឥន្ធនៈ និងម្ហូបអាហារសកលដោយសារឥទ្ធិពលនៃសង្គ្រាមរុស្សីអ៊ុយក្រែន។

ធនាគារកណ្ដាលនៃបណ្ដាប្រទេសធំៗក៏បានរឹតត្បិតនយោបាយរូបិយវត្ថុដោយបានដំឡើងអត្រាការប្រាក់គោល និងកាត់​បន្ថយទំហំតារាងតុល្យការ។ ដោយឡែកកម្រិតដុល្លាររូបនីយកម្មខ្ពស់នៅកម្ពុជា បានដាក់កំហិត​ដល់ប្រសិទ្ធភាព​នយោបាយ​រូបិយវត្ថុដោយសារធនាគារជាតិនៃកម្ពុជាអាចមានឥទ្ធិពលតែ​ទៅលើការផ្គត់ផ្គង់ប្រាក់រៀលប៉ុណ្ណោះ​ ខណៈប្រាក់​​ដុល្លារ​ស្ថិត​ក្រោម​ការគ្រប់គ្រងរបស់ធនាគារកណ្ដាលអាមេរិក។

មន្រ្តីជាន់ខ្ពស់ ធនាគារជាតិ បានបន្ថែមថា ការប្រើប្រាស់រូបិយវត្ថុជាតិ មានភាពប្រសើរ និងធន់ទៅនឹងការប៉ះទង្គិច​នានាតាមរយៈការគ្រប់គ្រងអត្រាប្ដូរប្រាក់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ទំនិញនាំចេញ ឬកាត់បន្ថយ​ការនាំចូល ដែលអាចជួយឲ្យគណនីចរន្តនិងជញ្ជីញពាណិជ្ជកម្ម មានអតិរេក និងគាំទ្រដល់ការពូន​គរទុនបម្រុង​អន្តរជាតិឱ្យបានរឹងមាំ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលអាចកាត់បន្ថយការពឹងផ្អែកលើបំណុលពីបរទេសតាមរយៈការកៀរគរមូលនិធិជារូបិយវត្ថុក្នុងស្រុកដើម្បីគាំទ្រដល់ការផ្ដល់ហិរញ្ញវត្ថុទានសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

បើតាមលោកស្រី ជា សិរី ក្នុងបរិការណ៍ដែលដុល្លាររូបនីយកម្មបានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅ​ក្នុងផ្នត់គំនិតរបស់ប្រជាជនការជំរុញការប្រើប្រាស់ប្រាក់រៀលបានកាន់តែទូលំទូលាយ ទាមទារឱ្យមាន​ការចូលរួមបន្ថែម​ពីគ្រប់មជ្ឈដ្ឋាន។ ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា នឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងវិធានការលើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល ដោយផ្អែកលើយន្តការទីផ្សារព្រមទាំងពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុង​ការអនុវត្តការ​ងារនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ធនាគារជាតិ បានជំរុញដល់ក្រសួងស្ថាប័នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រោងចក្រក្រុមហ៊ុនសហគ្រាសម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន តាមរយៈការទូទាត់ការបិទស្លាកតម្លៃទំនិញ និងសេវាធានាការផ្ដល់តម្លៃឥណទាន និងការសន្សំជាប្រាក់រៀល​ព្រមទាំង​ផ្ដល់​លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល​ដែលជារូបិយប័ណ្ណជាតិ​របស់យើងទាំង​អស់គ្នា៕

អត្ថបទ៖​ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម