សេដ្ឋកិច្ច
IMF ផ្តល់ថវិកាសង្គ្រោះ ៣ ពាន់លានដុល្លារសម្រាប់ស្រីលង្កា
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF សម្រេចផ្តល់ថវិកាសង្គ្រោះ ៣ ពាន់លានដុល្លារដល់ស្រីលង្ការ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលប្រទេសឡើងវិញ និងដើម្បីបន្ធូរបន្ថយមហន្តរាយវិបត្តិសេដ្ឋកិច្ច និងសង្គម ។

IMF និយាយកាលពីថ្ងៃចន្ទថា ស្រីលង្កាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិបំណុលចិន ដែលធ្វើឲ្យសេដ្ឋកិច្ច និងមនុស្សធម៌មានការប្រឈមខ្លាំង ដោយសារតែការដឹកនាំខុស ។
កិច្ចព្រមព្រៀងផ្តល់ជំនួយនេះ ដើម្បីជួយរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលសាធារណៈចំនួន ៩៥ ពាន់លានដុល្លារ ដែលស្មើប្រហែល ១៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ស្រីលង្កា ខណៈបំណុលភាគច្រើនរបស់ប្រទេសនេះ គឺជំពាក់រដ្ឋាភិបាលបរទេស និងអ្នកផ្តល់ប្រាក់កម្ចីពាណិជ្ជកម្ម រួមទាំងម្ចាស់មូលបត្របំណុលអន្តរជាតិ និងក្នុងស្រុក ។
ជាថ្នូរនឹងថវិកាសង្គ្រោះ ស្រីលង្កាបានយល់ព្រមលើកំណែទម្រង់សារពើពន្ធ រូបិយវត្ថុ និងអភិបាលកិច្ចទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងបង្កើនចំណូលពន្ធជាដើម ។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រង IMF បាននិយាយថា ដើម្បីយកឈ្នះលើវិបត្តិនេះ តម្រូវឲ្យស្រីលង្កា មានការអនុវត្តលឿន និងទាន់ពេលវេលានៃកម្មវិធី IMF រួមទាំងភាពជាម្ចាស់ដ៏រឹងមាំនៃកំណែទម្រង់ដែល បានព្រមព្រៀងគ្នារវាង IMF និងអាជ្ញាធរស្រីលង្កា ។
ទន្ទឹមនោះ កំណែទម្រង់ចម្បង គឺត្រូវស្រាយអំពើពុករលួយ និងអសមត្ថភាពនៅសហគ្រាសរដ្ឋ, ប្រយុទ្ធប្រឆាំងនឹងអតិផរណា, បង្កើតទុនបម្រុងរូបិយប័ណ្ណបរទេសឡើងវិញ, បង្កើតឡើងវិញនូវវិស័យធនាគារ និងជួសជុលប្រព័ន្ធពន្ធដារ ដែលពាក់កណ្តាលនៃអ្នកជាប់ពន្ធទាំងអស់ ត្រូវបង់តិចជាង ៥ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ ។

ជាមួយជំនួយនេះ ចិនបានយល់ព្រមកាលពី ២ សប្តាហ៍មុន ដើម្បីចូលរួមជាមួយម្ចាស់បំណុលទ្វេភាគីផ្សេងទៀត រួមទាំងឥណ្ឌា និងជប៉ុន ក្នុងការគាំទ្រកិច្ចព្រមព្រៀងនេះ ។
គួរបញ្ជាក់ថា ស្រីលង្កាបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន ស្របពេលសង្គ្រាមរុស្ស៊ី អ៊ុយក្រែន នាំឲ្យមានអតិផរណាឡើងខ្ពស់ និងកង្វះខាតការគ្រប់គ្រងមិនត្រឹមត្រូវ និងកំហុសគោលនយោបាយជាច្រើនឆ្នាំរបស់មេដឹកនាំ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Financial Times
ចុចអាន ៖ ចិន នឹងធ្វើការជាមួយ រុស្ស៊ី ដើម្បីលើកកម្ពស់ពិភពលោកពហុប៉ូល និងលទ្ធិប្រជាធិបតេយ្យ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ