Connect with us

ព័ត៌មានអន្ដរជាតិ

IMF ចេញការព្រមាន អំពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក (មានវីដេអូ)

បានផុស

នៅ

សេដ្ឋកិច្ចពិភពលោកត្រូវប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយ ដោយសារផលប៉ះពាល់ពីវិបត្តិធនាគារនាពេលថ្មីៗនេះ ហើយការបង្កើតប្លុកសេដ្ឋកិច្ចគូប្រជែង ដែលបង្កឡើងដោយជម្លោះអ៊ុយក្រែន បានគំរាមកំហែងដល់ការបំផ្លាញស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ នេះ​បើ​តាមការព្រមានរបស់​ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ​នៅ​វេទិកា​អភិវឌ្ឍន៍​ប្រទេស​ចិន ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ចុងសប្តាហ៍។

លោកស្រី Kristalina Georgieva (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោកស្រី Georgieva, ឆ្នាំ២០២៣នេះ នឹងមានបញ្ហាប្រឈម ហើយទំនងជានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ក្រោម ៣% ដោយសារផលប៉ះពាល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុលើសកម្មភាពសេដ្ឋកិច្ច។

លោកស្រីលើកឡើងថា “ភាពមិនប្រាកដប្រជា រួមទាំងដោយសារហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចផងដែរនោះ គឺជាការបែងចែកដ៏គ្រោះថ្នាក់ដែលនឹងធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែក្រីក្រ និងមិនសូវមានសុវត្ថិភាព។ ជាមួយគ្នានេះ កត្តាទាំងប៉ុន្មានខាងលើមានន័យថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម ទំនងជានៅតែខ្សោយ”។

(រូបថត៖ Reuters)

លោកស្រី Georgieva ក៏បានកត់សម្គាល់ផងដែរថា បញ្ហានាពេលថ្មីៗនេះនៅក្នុងវិស័យធនាគារ រាប់ចាប់តាំងពីការដួលរលំនៃអ្នកផ្តល់ប្រាក់កម្ចីជាច្រើននៅសហរដ្ឋអាមេរិក រហូតដល់ការក្ស័យធននៃធនាគារធំទីពីររបស់ប្រទេសស្វីសគឺ Credit Suisse បានលាតត្រដាងឲ្យឃើញពីភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលតម្រូវឲ្យដោះស្រាយជាចាំបាច់។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Georgieva បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់អ្នកបង្កើតគោលនយោបាយដើម្បីគាំទ្រដល់ប្រព័ន្ធធនាគារពិភពលោកដោយការលើកកម្ពស់ការផ្តល់សាច់ប្រាក់ងាយស្រួលជាប្រាក់ដុល្លារអាមេរិក។ លោកស្រីកត់សម្គាល់ថា ពួកគេបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅនឹងហានិភ័យស្ថិរភាពហិរញ្ញវត្ថុ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ IMF ព្រមានថា មួយភាគបី នៃពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម