Connect with us

សេដ្ឋកិច្ច

អ្នកវិនិយោគ ចិន សម្រុកទិញអចលនទ្រព្យគ្រប់ប្រភេទនៅ ភូកេត

បានផុស

នៅ

បើយោងតាមអ្នកប្រឹក្សាអចលនទ្រព្យនៃទីភ្នាក់ងារ Knight Frank Thailand បានឲ្យដឹងថា វិនិយោគិនចិនកំពុងប្រញាប់ប្រញាល់ទិញអចលនទ្រព្យនៅខេត្តភូកេត ដូចជា ខុនដូ ផ្ទះវីឡា ហាងទំនិញ និងសូម្បីតែចម្ការទុរេន ក៏ពួកគេប្រមូលទិញ​យកដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nattha Kahapana ប្រធានទីប្រឹក្សាបាននិយាយថា ពេលនេះ តម្រួវការទីផ្សារអចលនទ្រព្យភូកេត កំពុងតែកើនឡើងខ្លាំង​​ពីសំណាក់វិនិយោគិនអចលនទ្រព្យចិន និងអ្នកទិញរុស្ស៊ី។ ដោយឡែក​ ចំពោះរុស្ស៊ី ពួកគេទិញអចលនទ្រព្យនៅភូកេត គឺដើម្បីរស់នៅ ។

ស្របពេលរុស្ស៊ីចាប់អារម្មណ៍ទិញ​ផ្ទះរស់នៅ ផ្ទុយមកវិញ វិនិយោគិនចិន គឺចាប់អារម្មណ៍លើអលនទ្រព្យគ្រប់ប្រភេទតែម្តង។ ទន្ទឹមនោះ លោក Nattha បញ្ជាក់ថា វិនិយោគិនចិន បានស្នើទិញចម្ការ​ទុរេន ដើម្បីធ្វើជាកន្លែងសម្រាប់ទេសចរចិនមកកម្សាន្តផងដែរ ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងឆមាស​ទី ២​ ក្នុងឆ្នាំ​នេះ បន្ទាប់ពីចិន​បើកសេដ្ឋកិច្ចឡើងវិញ ថៃសង្ឃឹមនឹងមានវិនិយោគិន​កាន់តែច្រើនឡើង​ចូលមកក្នុងប្រទេស ជាពិសេសគឺលំហូរភ្ញៀវទេសចរពីប្រទេសចិននេះឯង ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Bangkok Posts

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

Sokha Hotels

ព័ត៌មានពេញនិយម