សេដ្ឋកិច្ច
ការកក់បន្ទប់ស្នាក់នៅក្នុងក្រុងសៀមរាបមុនព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រមាណ ៩០ ភាគរយ
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣នេះថា ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារស្នាក់នៅមុនពេលរៀបចំពិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាបប្រមាណ ៨០ ទៅ ៩០ ភាគរយ។

បច្ចុប្បន្នខេត្តសៀមរាបមានបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់សម្រាប់ស្នាក់នៅប្រមាណ ១ ២០០០ បន្ទប់ ខុសពីពេលមុនកូវីដ១៩ ដែលមាន ១ ៦០០០ បន្ទាប់ និងផ្ទះសំណាក់ជិត ៧ ០០០ បន្ទប់។
បើតាមលោក ង៉ូវ សេងកាក់ ការស្នាក់នៅក្នុងក្រុងសៀមរាបមន្ទីរទេសចរណ៍បានជំរុញទាក់ទងទៅនឹងតម្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យផ្សេងៗគឺកន្លងមកក៏មានការលើកឡើងថា អាចនឹងមានការឡើងថ្លៃ សម្រាប់ខេត្តសៀមរាប មានសេវាស្នាក់នៅគ្រប់គ្រាន់។

ពិធីបុណ្យផ្សេងៗ មានបងប្អូនប្រជាពលរដ្ឋស្នាក់នៅលើសចំនួន ដូចជាបន្ទប់២ គេឱ្យគេង ២ នាក់ ៣ នាក់ គាត់ដាក់ដល់ ៥ ពេលខ្លះរហូតដល់ ១០ នេះជាបញ្ហាមួយដែលម្ចាស់បន្ទប់បានឡើងថ្លៃតិចតួចផងដែរ ខណៈអាជ្ញាធរបានសហការជាមួយឯកជនធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរទៅស្នាក់នៅទទួលបានការកោតសរសើរ។
នៅឆ្នាំ ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាង ២ លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិ ប្រមាណ ២៨ ម៉ឺននាក់៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត