សេដ្ឋកិច្ច
ធនាគារជាតិ ថៃ ដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មានដើម្បីទាញទម្លាក់អតិផរណា
ធនាគារជាតិថៃកាលពីថ្ងៃពុធបានដំឡើងអត្រាការប្រាក់ខ្ពស់បំផុតដល់ ១.៧៥ ភាគរយ ខណៈការដំឡើងនេះគឺខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេល ៤ ឆ្នាំ ពោលរាប់ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយនៅពេលនោះ មានត្រឹមតែ ១.៥០ ភាគរយប៉ុណ្ណោះ ។
សម្រាប់ការដំឡើងអត្រាការប្រាក់នេះ គឺជាលើកទី ៥ ហើយដើម្បីទាញទម្លាក់អតិផរណាឲ្យទាបមកវិញ ខណៈបើតាមគោលការណ៍ថៃ ធនាគារជាតិគ្រោងនឹងកាត់បន្ថយអត្រាអតិផរណាឲ្យមកនៅត្រឹមតែ ២.៩ ភាគរយនៅក្នុងឆ្នាំនេះ បន្ទាប់ពីអត្រាអតិផរណាកាលពីខែកុម្ភៈ គឺមានរហូតដល់ ៣.៧៩ ភាគរយ ។
ទន្ទឹមនោះ ក្នុងចំណោមអ្នកសេដ្ឋកិច្ចចំនួន ២២ នាក់ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មាន Reuters មាន ១៨ នាក់រំពឹងថា ធនាគារជាតិថៃ នឹងបន្តដំឡើងអត្រាការប្រាក់លើសពីចំនួនដើម ខណៈ ៤ នាក់ទៀត ព្យាករណ៍ថា នឹងមិនមានការផ្លាស់ប្តូរផ្សេងឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Piti Disyatat គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុជាតិថៃ (MPC) បានលើកឡើងថា “ជាមួយនឹងទិន្នន័យដែលយើងមានក្នុងដៃនៅពេលនេះ យើងសង្ឃឹមថា ការធ្វើឲ្យអត្រាការប្រាក់មកធម្មតាវិញ គួរតែអាចទៅរួច” ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bangkok Post
ចុចអាន ៖ ទីបំផុត ធនាគារក្ស័យធនរបស់ អាមេរិក រកបានម្ចាស់ថ្មីហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក