សេដ្ឋកិច្ច
អាមេរិក ឡើងតំណែងលើ រុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតនៅ អឺរ៉ុប
យោងតាមការិយាល័យទិន្នន័យរបស់សហភាពអឺរ៉ុប Eurostat បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលនេះ អាមេរិកក្លាយជាអ្នកផ្គត់ផ្គត់ប្រេងដ៏ធំបំផុតដល់សហភាពអឺរ៉ុប (EU) ជំនួសរុស្ស៊ី ។

ទិន្នន័យបង្ហាញបន្ថែមថា គិតត្រឹមចុងខែមករា ឆ្នាំ ២០២២ រុស្ស៊ីគឺជាប្រទេសផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ប្លុកនេះដែលមានរហូតដល់ ៣១ ភាគរយនៃការនាំចូលសរុប ខណៈអាមេរិកឈរនៅលេខ ២ មានត្រឹមតែ ១៣ ភាគរយប៉ុណ្ណោះ ។
ប៉ុន្តែអ្វីៗគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរតាមពេលវេលា ជាពិសេសគឺដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។ កត្តានេះនាំឲ្យប្រទេស EU ជាច្រើននាំគ្នាដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយព្រមព្រៀងគ្នាកាត់បន្ថយទិញប្រេងឆៅ និងឧស្ម័នពីទីក្រុងមូស្គូ ។

កាលពីខែធ្នូកន្លងទៅ EU បានហាមឃាត់ការនាំចូលប្រេងឆៅពីសមុទ្ររុស្ស៊ី និងនាំគ្នាកំណត់តម្លៃត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះក្នុងមួយបារែល ។
ទិន្នន័យរបស់ Eurostat បានបង្ហាញទៀតថា ចំណែកនាំចូលឧស្ម័នធម្មជាតិរបស់អឺរ៉ុបពីរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងពី ៣១ ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ មកជិត ១៩ ភាគរយនៅចុងឆ្នាំនេះ ដោយពួកគេងាកមករកប្រេង និងឧស្ម័នរបស់អាមេរិកជំនួសវិញ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Jay Maroo អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនផ្តល់ទិន្នន័យ Vortex បាននិយាយថា តាមពិតទៅ ការនាំចេញប្រេងឆៅរបស់អាមេរិកទៅកាន់ទ្វីបអឺរ៉ុប បានកើនឡើង តាំងតែពីមុនសង្រ្គាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនមកម្ល៉េះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?