សេដ្ឋកិច្ច
ពូទីន នឹងដំឡើងប្រាក់ឈ្នួល ១៨.៥ ភាគរយដល់ពលរដ្ឋ រុស្ស៊ី ទោះកំពុងជាប់ដៃប្រយុទ្ធនៅ អ៊ុយក្រែន ក៏ដោយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន រំពឹងនឹងបង្កើនប្រាក់ខែដល់ប្រជាពលរដ្ឋប្រមាណ ១៨.៥ ភាគរយបន្ថែមទៀតនៅដើមឆ្នាំក្រោយ ស្របពេលអតិផរណារបស់រុស្ស៊ីនឹងធ្លាក់ចុះក្រោម ៤ ភាគរយនៅចុងឆ្នាំនេះ ។
កាលពីចុងឆ្នាំ ២០២២ ប្រាក់ឈ្នួលជាមធ្យមរបស់កម្មកររុស្ស៊ី មានរហូតដល់ ១,១៤៨ ដុល្លារ ហើយបានកើនឡើង ០.៦ ភាគរយនៅក្នុងឆ្នាំ ២០២៣ នេះ បើទោះជាប្រទេសកំពុងធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែនក៏ដោយ ។
ទោះបីជារុស្ស៊ីទទួលទណ្ឌកម្មពីសំណាក់ពួកលោកខាងលិចក៏ដោយ ប៉ុន្តែហាក់បីដូចជាគ្មានសញ្ញាណាមួយបង្ហាញថា សេដ្ឋកិច្ចរុស្ស៊ីជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរនោះទេ ។
ម្យ៉ាងទៀត ទោះបីជាសហគមអឺរ៉ុបមិនទិញប្រេងពីរុស្ស៊ី ក៏មិនមែនជាបញ្ហាចោទដែរ ព្រោះលោក ពូទីន ក៏មានដៃគូផ្សេងៗទៀតផងដែរដូចជា មហាយក្សចិន និងឥណ្ឌាជាដើម ។
ទន្ទឹមនឹងនោះ លោក ពូទីន ក៏បានជំរុញឲ្យមហាសេដ្ឋីរុស្ស៊ីត្រូវតែវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាថ្មី ផលិតផលគ្រឿងបរិក្ខារ និងសហគ្រាសផ្សេងៗនៅក្នុងប្រទេស ដើម្បីយកឈ្នះពួកលោកខាងលិចដែលប៉ុនប៉ងបំផ្លាញសេដ្ឋកិច្ចរុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ចុចអាន៖ រុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ