សេដ្ឋកិច្ច
រុស្ស៊ី បន្តប្រើសេវាធានារ៉ាប់រងរបស់លោកខាងលិច ដើម្បីដឹកប្រេង ទោះជាប់ទណ្ឌកម្មក៏ដោយ
យោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា រុស្ស៊ីបានបន្តប្រើប្រាស់សេវាធានារ៉ាប់រងរបស់លោកខាងលិចដើម្បីដឹកជញ្ជូន ក៏ដូចជាផ្លាស់ប្តូរទំនិញប្រេងប្រហែលពាក់កណ្តាលនៃទំនិញរបស់ខ្លួន បើទោះបីជាកំពុងជាប់ទណ្ឌកម្មក៏ដោយ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/feature.jpg)
របាយការណ៍ Bloomberg បង្ហាញថា ប្រហែល ៥០ ទៅ ៦០ ភាគរយនៃនាវាប្រេងរុស្ស៊ី នៅតែមានការធានាជាមួយដៃគូនៃក្រុមហ៊ុន International Group of P&I Clubs ជាក្រុមហ៊ុនធានារ៉ាប់រងដឹកជញ្ជូនដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ។
ទិន្នន័យនេះ គឺដូចទៅនឹងទិន្នន័យនៃការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ថាមពល និងខ្យល់ស្អាត ដែលរកឃើញថា ៦០ ភាគរយនៃនាវាដឹកប្រេងរបស់រុស្ស៊ី នៅតែគ្របដណ្តប់ដោយសេវាកម្មលោកខាងលិចក្នុងខែកុម្ភៈឆ្នាំនេះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/c99f5511d5be8c3e3604ee535490ba61-1024x768.jpg)
ទោះបីជាក្រុងមូស្គូពឹងផ្អែកលើការធានារ៉ាប់រងរបស់លោកខាងលិចក៏ដោយ ក៏ការប៉ាន់ស្មានមួយចំនួន និយាយថា ប្រេងឆៅរុស្ស៊ីភាគច្រើននៅតែត្រូវបានលក់លើសពីតម្លៃ ៦០ ដុល្លារដែលកំណត់ដោយសហភាពអឺរ៉ុប ហើយតាមរយៈរតនាគារអាមេរិកប៉ាន់ស្មានថា ប្រេងរបស់រុស្ស៊ីរហូតដល់ ៧៥ ភាគរយកំពុងត្រូវបានទិញលើសពីកម្រិតដែលបានកំណត់ ។
គួរបញ្ជាក់ថា ក្រុមប្រទេស G7 រួមទាំងសហភាពអឺរ៉ុបផងដែរនោះ បាននាំគ្នាកំណត់តម្លៃប្រេងរុស្ស៊ី ត្រឹមតែ ៦០ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល ប៉ុន្តែទីក្រុងមូស្គូឆ្លើយតបថា មិនព្រមលក់ជាដាច់ខាតដល់ប្រទេសណាដែលកំណត់តម្លៃលើប្រេងរុស្ស៊ីបែបនេះ ហើយមិនតែប៉ុណ្ណោះ រុស្ស៊ីថែមបានកំណត់បរិមាណផលិតត្រឹមតែ ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃផងដែរ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Business Insider
ចុចអាន ៖ អាមេរិក ឡើងតំណែងលើ រុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំបំផុតនៅ អឺរ៉ុប
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត