Connect with us

ព័ត៌មានអន្ដរជាតិ

ចិន អាចផ្តួល សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកឆាប់ជាងការរំពឹងទុក

បានផុស

នៅ

យោងតាមការស្ទង់មតិរបស់ក្រុមសេដ្ឋវិទូ Bloomberg បានឲ្យដឹងថា GDP របស់ប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើង៨,២ភាគរយក្នុងឆ្នាំនេះ ដោយបន្តយកឈ្នះលើដៃគូពិភពលោករួមទាំងសហរដ្ឋអាមេរិកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Homi Kharas នាយករងកម្មវិធីសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សកលនៅវិទ្យាស្ថាន Brookings បាននិយាយថា ប្រទេសចិនគឺជាមហាអំណាចសេដ្ឋកិច្ចតែមួយគត់ដែលបានចៀសផុតការធ្លាក់ចុះនៅឆ្នាំ២០២០។ នោះគឺលឿនជាងអ្វីដែលគាត់បានប៉ាន់ស្មានកាលពី២ឆ្នាំមុន។

ចំណែកនៃសេដ្ឋកិច្ចពិភពលោករបស់ប្រទេសនេះ បានកើនឡើងក្នុងល្បឿនលឿនបំផុតនៅសតវត្សរ៍នេះ។ ស្ថិតិបានបង្ហាញថា ទិន្នផលសកលបានធ្លាក់ចុះ៤,២ភាគរយកាលពីឆ្នាំមុន ដែលជំរុញឲ្យចំណែករបស់ចិនកើនដល់១៤,៥ភាគរយ។

សេដ្ឋវិទូបានចង្អុលបង្ហាញថា ទីក្រុងប៉េកាំងកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងទ្វីបអាស៊ីនិងអឺរ៉ុប ហើយកំពុងសម្លឹងមើលការប្រើប្រាស់ក្នុងស្រុកដើម្បីផ្តល់ថាមពលដល់ដំណាក់កាលបន្ទាប់របស់ខ្លួន។

ស្របពេលជាមួយគ្នានោះ លោក Ka Zeng នាយកការសិក្សានៅអាស៊ីនៃសកលវិទ្យាល័យ Arkansas បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ជំងឺរាតត្បាតកូវីដ១៩ អាចជួយប្រទេ​សចិនពង្រឹងជំហររបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្រុមហ៊ុនអាមេរិកនិងអឺរ៉ុប ទំនងជាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើប្រទេសចិន ដោយសារតែសក្តានុពលរបស់ប្រទេសនេះក្នុងការក្លាយជាប្រភពកំណើនដ៏ធំតែមួយគត់នៅលើពិភពលោក ក្រោយជំងឺរាតត្បាត”។

យោងតាមទិន្នន័យជាផ្លូវការបានឲ្យដឹងថា ការនាំចេញរបស់ចិនបានកើនឡើង៣,៦ភាគរយនៅក្នុងឆ្នាំ២០២០។ បើយោងតាមការប៉ាន់ស្មានពីអង្គភាពពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិហៅកាត់ UNCTAD បានបង្ហាញថា ពាណិជ្ជកម្មសរុបនៅលើពិភពលោកទំនងជាធ្លាក់ចុះ៥,៦ភាគរយ។

ទន្ទឹមនឹងនេះដែរ ប្រទេសចិនទំនងជាទទួលបានឋានៈជាទិសដៅឈានមុខគេ សម្រាប់ការវិនិយោគបរទេសខណៈទឹកប្រាក់ជាង១២៩.៥ពាន់លានដុល្លារ ត្រូវបានទូទាត់នៅក្នុងប្រទេសនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០២០៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រដ្ឋាភិបាលចិន នឹងពិនិត្យអនុម័ត លើកិច្ចរៀបចំអនុវត្ត RCEP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម