ព័ត៌មានជាតិ
ពេញមួយឆ្នាំ ២០២០ វិស័យទេសចរដួល តែអាជីវកម្ម ៣ មិនប៉ះពាល់ តែអាចកើបចំណូលបានថែមទៀត
ឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ ពេញមួយឆ្នាំ ២០២០ បានបង្កើតវិបត្តិស្ទើរគ្រប់វិស័យ។ តែវិស័យចំនួន ០៣ នៅតែអាចរកប្រាក់ចំណេញ មិនរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩។
១.មីក្រូហិរញ្ញវត្ថុ និងធនាគារ

មានការភ័យខ្លាច កូវីដ អូសបន្លាយ អាចធ្វើឲ្យវិស័យធនាគារអាចជួបវិបត្តិ ដោយសារលំហូរសាច់ប្រាក់នឹងត្រូវរាំងស្ទះ។ តែបើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៧,៤% ដល់ ៥៤,១ ប៊ីលានដុល្លារអាមេរិក។ ឥណទានអតិថិជនកើន ១៩,៦% ឬកើនដល់ ៣៤,៤ ប៊ីលានដុល្លារ ហើយប្រាក់បញ្ញើអតិថិជនមានកំណើន ១២,៣% ឬកើនដល់ ៣០,៥ ប៊ីលានដុល្លារ និងដើមទុនមានកំណើន ១០,៨% ដល់ ៦ ប៊ីលាន ដុល្លារអាមេរិក ដែលនេះជាសញ្ញាបញ្ជាក់ថាវិស័យធនាគារនៅតែរឹងមាំ។
ធនាគារ ABA ជាធនាគារដ៏ធំមួយក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ នៅបង្ហាញភាពរឹងមាំមិនប៉ះពាល់ ថែមទាំងទទួលបានប្រាក់ចំណេញ។ ទ្រព្យសកម្មនៃធនាគារបានកើន ៥,៧ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នានៃឆ្នាំ ២០១៩។ ចំនួនទឹកប្រាក់បញ្ញើរបស់ ABA បានកើនឡើងដល់ ៣,៥ ពាន់លានដុល្លារ ខណៈចំនួនទឹកប្រាក់កម្ចីសរុបគឺមានប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ធនាគារ ABA ទទួលបានប្រាក់ចំណេញសុទ្ធប្រមាណ ៣៣,៥ លានដុល្លារនៅក្នុងត្រីមាសទី ១។
ធនាគារកាណាឌីយ៉ា ក៏ជាឧទាហរណ៍មួយទៀតដែលបង្ហាញថាវិស័យធនាគារនៅកម្ពុជានៅតែរឹងមាំ។ យោងតាមនាយកប្រតិបត្តិធនាគារកាណាឌីយ៉ាគឺលោក Raymond Sia Say Guan បានប្រាប់កាសែតក្នុងស្រុកមួយ ធនាគារកាណាឌីយ៉ានៅតែដំណើរការបានល្អ ទោះបីមានវិបត្តិកូវីដក៏ដោយ។
តារាងតុល្យការប្រចាំឆ្នាំចុងក្រោយបង្ហាញថា ទឹកប្រាក់កម្ចីសរុបមានចំនួន ៣,៩ ពាន់លានដុល្លារអាមេរិក ហើយប្រាក់បញ្ញើសរុបមានចំនួន ៥,៣ ពាន់លានដុល្លារ ដែលច្រើនជាងប្រាក់កម្ចីជិតទ្វេដង។ តួរលេខនេះធ្វើឱ្យធនាគារកាណាឌីយ៉ាក្លាយជាធនាគារធំបំផុតបើវាស់លើតារាងតុល្យការក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះក្នុងឆ្នាំ ២០១៩ គឺមានដល់ទៅ ១២២ លានដុល្លារអាមេរិក។ ដូចច្នេះឱកាសដែលនឹងដួលរលំគឺទាបណាស់។
១. អាជីវកម្មអនឡាញ

ខណៈការប្រើប្រាស់អុីនធឺណេតកាន់តែមានភាពទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ហើយក្នុងពេលវិបត្តិកូវីដ មនុស្សមិនអាចប្រាសស្រ័យទាក់ទងគ្នាដោយផ្ទាល់ដូចមុន អាជីវកម្មតាមប្រព័ន្ធអនឡាញរីកដូចផ្សិត។ អាជីវកម្មមួយចំនួនបានប្រែក្លាយជាហាងលក់ទំនិញអនឡាញ ដែលមានការតាំងលក់ផលិតផលគ្រប់ប្រភេទ។
កត្តាទាំងនេះ បានធ្វើឲ្យអាជីវកម្មលើអនឡាញ កាន់តែទទួលបានប្រាក់ចំណូលល្អប្រសើរនារដូវកូវីដ១៩ ដោយសារអតិថិជនងាកមកប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ប្រើប្រាស់សេវាកម្មឬការទិញផលិតផលលើអ៊ីនធឺណិត។
២. ក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនស្រាល

ការប្រើប្រាស់សេដ្ឋកិច្ចឌីជីថលបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេលជិតមួយឆ្នាំក្នុងអំឡុងកូវិដ ១៩។ ការប្រើប្រាស់អេប (App) នៅលើទូរស័ព្ទដៃ ដើម្បីបញ្ជាទិញទំនិញម្ហូបអាហារ និងគ្រឿងប្រើប្រាស់ផ្សេងៗទៀត បានរុញឲ្យវិស័យដឹកជញ្ជូនឥវ៉ាន់ធុនស្រាល មានការកើនឡើង និងរកចំណូលបានច្រើនក្នុងរដូវកូវីដ១៩។
ការប្រើប្រាស់ (App) បានកើនឡើងប្រមាណ ២៥% ក្នុងឆ្នាំ ២០២០។ ប្រធានតំណាងអ្នកទីផ្សារ App ដឹកជញ្ជូន E-getS បានប្រាប់ថា ក្រុមហ៊ុនមានអតិថិជនកើនឡើងសរុប ២០០% ក្នុងឆ្នាំ ២០២០ ប្រៀបធៀបនឹងឆ្នាំ ២០១៩៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?