Connect with us

ព័ត៌មានជាតិ

នៅឆ្នាំ២០២០ អង្គភាពច្រកចេញចូលសាលាខេត្តតាកែវ ប្រមូលប្រាក់បានជិត១​លាន​ដុល្លារ

បានផុស

នៅ

អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកបានចំណូលជិត១លានដុល្លារ ក្នុងឆ្នាំ២០២០ ដែលកើនឡើងជាង៤០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩កន្លងទៅ។

លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងថា ពេញមួយឆ្នាំ២០២០នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ដែលមានមានវិស័យចំនួន១៤ បានធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋ បានចំនួន ៣២២៦២ សេវា និងទទួលបានចំណូលចំនួនជាង៣ពាន់​៦រយ​លាន​រៀល ឬជិត ១លានដុល្លារ ពោលកើនឡើងប្រមាណ៤៦ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់ថា ចំណូលដែលទទួលបានច្រើនជាងគេ គឺពីវិស័យសូរិយោដី វិស័យកសិកម្ម និងវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោកបានសង្កត់ធ្ងន់ថា «ពាក់ព័ន្ធនិងកំណើនសេវាមានការកើនឡើង ជាពិសេសប្រាក់ចំ​ណូល​ក៏កើនឡើងខ្ពស់ ដែលនេះ គឺបណ្ដាលមកពីកិច្ចប្រឹងប្រែងសម្របសម្រួលពីថ្នាក់ដឹកនាំខេត្ត ព្រម​ទាំងពីមន្ទីរជំនាញស្ថាប័នដែលបានផ្ទេសេវាមកកាន់អង្គភាព ច្រកចេញចូលតែមួយ​ដែលនាំឲ្យ​ការ​បម្រើសេវាបានរហ័ស ជាពិសេសវាបានផ្ដល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ​ដែលមករក​សេវា​»។

ជាមួយគ្នានេះដែរ លោកប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ ត្រូវមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ និងនៅតាមបណ្ដាលស្រុកមួយចំនួន ដោយជៀសវាងពឹងអ្នករត់ការជំនួសដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់និងមានការយឺតយ៉ាវថែមទៀតផង៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម